Connect with us

ជីវិតកម្សាន្ដ

Tiffany សមាជិកក្រុម Girls’ Generation ចុះកុងត្រាជាមួយផលិតកម្ម Sublime

បានផុស

នៅ

ជាលើកដំបូងចាប់តាំងពីការចាកចេញរបស់ Tiffany Young សមាជិកក្រុម Girls’ Generation ពីផលិតកម្ម SM ដែលទីមួយនាងបានចូលរួមចុះកុងត្រាជាមួយផលិតកម្មក្នុងស្រុក Sublime ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលថ្ងៃទី ២៦ ខែធ្នូ ទីភ្នាក់ងារសិល្បករ Sublime បានប្រកាសជាផ្លូវការថា ” Tiffany Young សមាជិកក្រុម Girls’ Generation បានចុះកិច្ចសន្យាផ្តាច់មុខជាមួយពួកយើង” ។ ទីភ្នាក់ងារនេះបាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយដោយស្មោះដែលអាចធ្វើការរួមគ្នាជាមួយ Tiffany Young ហើយយើង​នឹង​គាំទ្រ​នាង​យ៉ាង​សកម្ម ដើម្បី​ឱ្យ​នាង​អាច​បញ្ចេញ​ឥទ្ធិពល​នោះ​ក្នុង​វិស័យ​ជាច្រើន​នា​ពេល​អនាគត»។

ជាមួយគ្នានេះគួរកត់សម្គាល់ឃើញថា ជាលើកទីមួយរបស់ Tiffany ដែលបានចុះកុងត្រាផ្តាច់មុខ ជាមួយទីភ្នាក់ងារកូរ៉េ ចាប់តាំងពីនាងបានបញ្ចប់កុងត្រាជាមួយ SM Entertainment កាលពីប្រាំឆ្នាំ មុន។ ទន្ទឹមនឹងនេះ Tiffany នឹងបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ JTBC ដែលមានចំណងជើងថា “Reborn Rich” ដែលកំពុងចាក់ផ្សាយផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Daesung សមាជិកក្រុម BIGBANG នឹងមិនបន្តកុងត្រាជាមួយផលិតកម្ម YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម