ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតវែកញែកព្រាត ក្រោយ Kwan វិលមកទ្រនំចាស់ប៉ុស្តិ៍លេខ ៧ វិញ
ជារឿងមួយដ៏គួរភ្ញាក់ផ្អើល បន្ទាប់ពីប៉ុស្តិ៍លេខ ៧ ថៃបង្ហាញមុខតារាស្រីថ្មីដែលចុះកុងត្រានោះគឺ Kwan Usamanee អតីតតួស្រីដែលធ្លាប់ប្រកាសថា នាងនឹងទទួលបទពិសោធន៍ឯករាជ្យក្នុងអាជីពសិល្បៈវិញ។

ទន្ទឹមនោះ ប៉ុស្តិ៍លេខ ៧ បានសរសេរខេបសិនយ៉ាងកក់ក្ដៅថា “ស្វាគមន៍ការត្រលប់មកវិញរបស់ ‘Kwan’ បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ 7HD ត្រៀមចេញថតរឿងភាគសម្រាប់ប្រិយមិត្ត ជួបគ្នាឆាប់ៗនេះ”។

ដោយឡែកងាកទៅបណ្ដាញសង្គមឯណោះវិញ អ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលទៅបញ្ចេញមតិហើយវិភាគថា ហេតុអ្វី Kwan សម្រេចចិត្តត្រឡប់ទៅផ្ទះចាស់? ចុះរឿងដែលបានសម្ដែងជាមួយ MONO29 វិញ ហើយនៅតែថត ឬផ្លាស់ប្ដូរតួសម្ដែង? អ្នកខ្លះថែមទាំងនិយាយជួស Kwan ថានាងធ្លាប់និយាយថានាងស្រលាញ់ប៉ុស្តិ៍លេខ៧ខ្លាំងណាស់ខណៈមហាជនមួយចំនួនបានបញ្ចេញមតិផ្សេងទៀតថា នៅពេលដែលកន្លែងចាស់ស្វាគមន៍អ្នកត្រឡប់មកវិញ ដំបូងយើងគិតថាវាជាបណ្ដោះអាសន្ន។ ប៉ុន្តែលើកនេះក៏ត្រលប់មកចុះកុងត្រាវិញដែរ ចាំមើលរឿង Kwan សម្ដែងជាមួយតួឯកទេឬយ៉ាងណា។ ឥឡូវនេះមានតារាឯករាជ្យជាច្រើន ហានិភ័យកាន់តែច្រើន ក្រុមហ៊ុនផលិត និងបណ្ដាញកាន់តែច្រើននៅតែដដែល។ បើអ្នកចង់មានភាពឯករាជ្យ អ្នកត្រូវតែមានជំនាញច្បាស់លាស់ដែរ។

សូមរម្លឹកដែរថា កាលពីប៉ុន្មានឆ្នាំមុន Kwan Usamanee បានធ្វើការបានសម្រេចចិត្តដើរចេញពីប៉ុស្តិ៍លេខ ៧ ក្រោយៗមកទៀត នាងក៏ធ្វើការ Live វីដេអូនៅក្នុងប្រព័ន្ធ Youtube ជាលើកដំបូងថា ថ្ងៃណាមួយនាងនឹងវិលមកទ្រនំចាស់វិញជាក់ជាមិនខានឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣០ ឆ្នាំកន្លងផុត តារាស្រីថៃ ២ ដួង នៅតែជាមិត្តជិតស្និទ្ធតាំងពីចូលសិល្បៈដំបូង
ចុចអាន៖Bella Ranee រំលេចខ្លួនក្នុងឈុតបារាំង អបអរថ្ងៃកំណើត ជាមួយអ្នកគាំទ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ