Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនជ្រើសរើស IU ជាម៉ូដែលផ្សាយពាណិជ្ជកម្មដ៏ល្អឯក នាចុងឆ្នាំ ២០២២

បានផុស

នៅ

តារាចច្រៀងនិងសម្តែង IU ត្រូវបានប្រជាជនកូរ៉េជ្រើសរើសជាម៉ូដែលផ្សាយពាណិជ្ជកម្មពេញចិត្តបំផុតក្នុងឆ្នាំ ២០២២ ដែលផ្អែកលើការស្ទង់មតិធ្វើឡើងដោយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េ (KOBACO) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកូរ៉េ (KOBACO) បានធ្វើការស្ទង់មតិលើប្រធានបទម៉ូដែលផ្សាយពាណិជ្ជកម្មឲ្យម៉ាកល្បីៗរបស់ប្រជាជនកូរ៉េក្នុងឆ្នាំ ២០២២ នឹងមានមនុស្សចំនួន ២,០០០ នាក់បានចូលរួមក្នុងការស្ទង់មតិនេះ។ នៅទីបំផុត តារាចម្រៀងនិងសម្តែង IU ទទួលបានលេខ ១ ជាមួយសំឡេងគាំទ្រ ៩.៤ ភាគរយ និងចំណាត់ថ្នាក់​លេខ ​២​ បាន​ទៅ​លើ​កីឡាការិនីជិះស្គីទឹកកក kim yuna ទទួលបានសំឡេងគាំទ្រ ៦ ភាគរយ ក៏ដូចជាពិធីករ Yoo Jae Suk ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ទទួលបានសំឡេង ៥ ភាគរយ ។

និងជាចុងក្រោយ កីឡាករបាល់ទាត់ Son Heung Min ជាប់ចំណាត់ថ្នាក់ទី ៤ ដោយមានសម្លេងគាំទ្រ ៤.៥ ភាគរយ ខណៈពេលដែលតារាសម្ដែង Jeon Ji Hyun ត្រូវបានទស្សនិកជនបោះឆ្នោតគាំទ្រ ៤.៣ ភាគរយនិងជាប់ចំណាត់ថ្នាក់លេខ ៥ ។

យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ IU ត្រូវបានជ្រើសរើសជាទូតសុន្ទៈផ្សាយពាណិជ្ជកម្មឲ្យម៉ាកល្បីៗកូរ៉េ និងអន្តរជាតិធំៗជាច្រើន។ ជាមួយគ្នានេះ IU ត្រូវ​បាន​ម៉ាក​យីហោ​នានា​ជឿ​ទុក​ចិត្ត​ព្រោះ​នាង​ជា​តារា​ចម្រៀង​ទោល​ស្រី​លំដាប់​កំពូលរបស់ប្រទេសកូរ៉េ ហើយបច្ចុប្បន្ននេះនាងក៏​ជាទូតសុន្ទៈសកលរបស់ Gucci ដែលត្រូវបានតែងតាំងដោយម៉ាកនេះតាំងពីខែ ឧសភា ឆ្នាំ ២០២២ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អាល់ប៊ុមទោលរបស់ RM មេក្រុម BTS ឡើងដល់លេខ ៣ នៅលើតារាង Billboard 200

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម