Connect with us

ជីវិតកម្សាន្ដ

Mai Davika ទម្លាយការពិតថា ចង់ក្លាយជាបវរកញ្ញាតាំងពីមុនចូលសិល្បៈ

បានផុស

នៅ

តារាស្រីរាងស្វែល Mai Davika បានសារភាពថា នាងមាន​មហិច្ឆតា​ខ្ពស់​ចង់​ក្លាយ​ជា​រាជិនីសម្រស់ បន្ទាប់ពី​នាងទើបតែបង្ហោះរូប​ប៉ុន្មាន​សន្លឹក​ ដែល​តុបតែង​ខ្លួន​ជា​បវរកញ្ញាយ៉ាងស្រស់ស្អាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ក្រោយពីបង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​អ៉ិនស្តាក្រាម ​មហាជន​ជា​ច្រើន​បាន​បញ្ចេញ​មតិ​សរសើរ​សម្រស់​នាង​ថា ​ពិតជា​ប្លែកស្អាត ​និង​សក្ដិសម​ជា​រាជិនី​សម្រស់ណាស់ ប៉ុន្តែ​នៅតែ​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ចុះ​ហេតុ​អ្វី​បាន​ជា Mai មិន​សម្រេច​ចិត្ត​ចូល​ប្រលង? ព្រោះ​នាង​ស្អាត​ល្អ​ឥត​ខ្ចោះ បែប​នេះ​ហើយ!

ដោយឡែក​កាលពី​ពេល​ថ្មី​ៗនេះ​ ដើម្បី​ស្រាយ​ចម្ងល់​ទស្សនិកជន​ Mai Davika នេះ​បាន​ចេញ​ឃ្លិប​មួយ​ឆ្លើយ​យ៉ាង​ច្បាស់​ថា “មនុស្ស​ជាច្រើននៅតែមិនដឹងថា Davika ជានរណា! ខ្ញុំចូល​ក្នុង​ឧស្សាហកម្ម​នេះ​ជា​លើក​ដំបូង ខ្ញុំ​ចង់​ក្លាយ​ជា​ភាព​ស្រស់​ស្អាត ខ្ញុំ​មិន​មែន​ជា​តារា​សម្ដែង​ទេ។ កាលណោះ​នៅ​ប៉ុស្តិ៍​លេខ​៧ ខ្ញុំអង្គុយ​ទល់មុខ​បង​ដែង ហើយគាត់​សួរខ្ញុំ​សួរថា ចង់​ធ្វើ​​អី មិន​ថា​ចង់​ប្រឡង​​សម្រស់ ឬ​ចង់​សម្ដែង​ក្នុង​រឿង​ភាគ? បន្ទាប់ ខ្ញុំ​ក៏​ឆ្លើយ​ទៅ​វិញ​ថា​ ចង់​ក្លាយ​ជា​មហាក្សត្រី បង​ដែង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ងើប​ឈរ​ឡើង ហើយ​គាត់​មើល​ពី​ក្បាល​ដល់​ចុង​ជើង ហើយ​លទ្ធផល​គឺខ្ញុំមិន​អាច​ប្រលង​សម្រស់​បានទេ។ ចំពោះ​មូលហេតុ​ពិតប្រាកដ​គឺដោយសារតែ​ជើង​របស់ខ្ញុំកោង មិន​គ្រប់​លក្ខខណ្ឌដែលគេចង់​បាន​ជា​តារា​ម៉ូដែល។ ក្រោយមកបងដែងបានប្រាប់​ឲ្យ​ទៅ​សម្ដែង​​​រឿងវិញ។ សរុប​មក ខ្ញុំ​មិន​អាច​ទៅ​ប្រកួត​សម្រស់​បាន​ ដោយ​សារ​តែ​ជើង​របស់​ខ្ញុំកោង”។

នៅ​ចុង​បញ្ចប់​នៃ​ឃ្លិប Mai ក៏បានសារភាពថា ខ្លួនមានអារម្មណ៍​ថាខ្លួនពិតជាមិនអាចប្រកួតប្រជែង​បាន។ ព្រោះ​សម្រស់​មនុស្សស្រី​សម័យ​នេះ​ មិន​ត្រឹម​តែ​ស្អាត​នោះ​ទេ ប៉ុន្តែត្រូវមាន​ចំណេះដឹង​ខ្លាំងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មួយឈុត Aum ស្វាគមន៍រដូវរងា មហាជនសរសើរថាស្អាតដូចព្រះនាងម្ចាស់

មួយឈុត Aum ស្វាគមន៍រដូវរងា មហាជនសរសើរថាស្អាតដូចព្រះនាងម្ចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម