ជីវិតកម្សាន្ដ
តើតារាហូលីវូដណាខ្លះ មានរឿងអាស្រូវល្បីប្រចាំឆ្នាំ ២០២២ នេះ
នៅឆ្នាំ ២០២២ នេះ បន្ថែមពីលើព្រឹត្តិការណ៍កម្សាន្តដ៏លេចធ្លោ ក៏មានរឿងអាស្រូវរបស់តារាហូលីវូដល្បីៗជាច្រើនដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្នុងឆ្នាំនេះ ជាពិសេសសុទ្ធតែជារឿងអាស្រូវដែល តារាជាប់ពាក់ព័ន្ធនិងការប្រើប្រាសអំពើ ហឹង្សារហូតដល់រឿងរ៉ាវស្នេហាផ្សេងៗទៀត។
ខាងក្រោមនេះ គឺជាតារាហូលីវូដ ដែលមានរឿងអាស្រូវល្បីប្រចាំឆ្នាំ ២០២២ នេះ ៖
១ តារាសម្តែង Will Smith ទះកំផ្លៀងតារាកំប្លែង Chris Rock នៅ Oscars ឆ្នាំ២០២២

នៅឯពិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៤ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ តារា សម្តែង Will Smith បានឡើងលើឆាក ហើយបានទះកំផ្លៀងតារាកំប្លែង Chris Rock ចំមុខ។ ខណៈដែល Chris Rock កំពុងប្រកាសពានរង្វាន់ Oscar សម្រាប់ភាពយន្តឯកសារល្អបំផុត ដោយតែតារាកំប្លែងរូបបាននិយាយប្រមាថទៅលើប្រពន្ធ Will Smith។
២ បណ្តឹងរបស់តារាសម្តែង Johnny Depp និងអតីតភរិយា Amber Heard

បណ្តឹងរបស់ Johnny Depp និងអតីតភរិយា Amber Heard បានពន្យារពេលពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឆ្នាំ ២០២២ ករណីនេះនឹងត្រូវបញ្ចប់ជាផ្លូវការ ដោយ Amber Heard ត្រូវបង់ប្រាក់ឱ្យ Johnny Depp ច្រើនជាង ១០ លានដុល្លារ ។ ទន្ទឹមនឹងនោះ Johnny Depp ត្រូវសងអតីតភរិយារបស់ ខ្លួនចំនួន ២ លានដុល្លារ ដែលធ្វើឲ្យសាធារណៈជនទូទាំងពិភពលោកភ្ញាក់ផ្អើល ដោយសារ មនុស្ស ភាគច្រើននៅខាងលោក Johnny Depp ។
៣ តារាចម្រៀង Adam Levine ផិតក្បត់ភរិយា

កាលពីកណ្តាលខែ កញ្ញា តារាចម្រៀង Adam Levine ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងស្នេ ហាជាមួយតារាម៉ូដែល Summer Stroh ខណៈដែលភរិយារបស់គាត់គឺកំពូលតារាម៉ូដែល Behati Prinsloo មានផ្ទៃពោះ។ ក្រោយមកតារាចម្រៀងរូបនេះក៏បានសារភាពពីទង្វើផិតក្បត់របស់លោកហើយលោកក៏ត្រូវបានស្ត្រីជាច្រើនផ្សេងទៀតចោទប្រកាន់ថាបានចែចង់ពួកគេក្នុងអំឡុងពេលនោះហើយធ្វើឲ្យរឿងអាស្រូវនេះល្បីនៅលើ Google ក្នុងវិស័យតន្ត្រីនៅឆ្នាំ ២០២២ ។
៤ សេចក្តីថ្លែងការណ៍ប្រកាន់ជាតិសាសន៍របស់តារារ៉េប Kanye West

នៅឆ្នាំ ២០២២ នេះប្រជាប្រិយភាពក៏ដូចជាអាជីពរបស់តារារ៉េប Kanye West មានការធ្លាក់ចុះជាខ្លាំង ដោយមូលហេតុគឺមកពីលោកបាននិយាយប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិយូដា។ បន្ទា ប់ពីសេចក្តីថ្លែងការណ៍នេះ Kanye ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់បណ្តាញសង្គមទាំង Instagram និង Twitter បន្ថែមពីលើនេះម៉ាកយីកហោ Gap, Balenciaga រហូតដល់ Adidas បានលុបចោលកិច្ចសន្យាជាមួយលោក ដែលធ្វើឱ្យ Kanye បាត់បង់ប្រាក់យ៉ាងច្រើនភ្លាមៗ ហើយត្រូវបានដកចេញពីបញ្ជីមហាសេដ្ឋី Forbes ។
៥ ពិធីករ Ellen DeGeneres និងការចោទប្រកាន់របស់បុគ្គលិក

នៅឆ្នាំ ២០២២ ពិធីករ Ellen DeGeneres បានចោទប្រកាន់ថាពីបុគ្គលិកជាបន្តបន្ទាប់អំពីការកេង ប្រវ័ញ្ចកំម្លាំង និងរំលោមសិទ្ធិ។ ភ្លាមៗនោះ បន្ទាប់ពីព័ត៌មានត្រូវបានចេញផ្សាយជាមួយនឹងភស្តុតាងបានធ្វើឲ្យមហាជនជាច្រើនមិនពេញចិត្ត និងធ្វើឲ្យកម្មវិធី Ellen ដែលប្រើលឈ្មោះផ្ទាល់ខ្លួនរបស់ នាងត្រូវបានបង្ខំឱ្យបញ្ចប់នៅឆ្នាំនេះ បើទោះបីជាកម្មវិធីទូរទស្សន៍មួយក្នុងចំណោមកម្មវិធីទូរទស្សន៍ ជាច្រើនដែលអ្នកចូលចិត្តបំផុតក៏ដោយ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK អាចនឹងបង្ហាញខ្លួនជាលើទីពីរនៅលើឆាកប្រគំតន្ត្រី Coachella របស់អាមេរិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ