ជីវិតកម្សាន្ដ
ខ្សែរាជវង្ស ៣អង្គ គ្មានព្រះនាមក្នុងបញ្ជីស្នងរាជ្យ កំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើបណ្ដាញសង្គម
ថ្វីត្បិតមានវាសនាប្រសូតក្នុងរាជវង្សានុវង្ស ជាត្រកូលដ៏ខ្ពង់ខ្ពស់ ប៉ុន្តែមិនមែនបុត្រាបុត្រីគ្រប់អង្គ សុទ្ធតែអាចធ្វើអ្វីតាមបំណងព្រះទ័យនោះទេ។ បុត្រាបុត្រីអង្គខ្លះ ត្រូវបង្ខំព្រះទ័យធ្វើអ្វីដែលមិនមែនជាចំណង់ចំណូលចិត្តរបស់ទ្រង់ ដើម្បីមុខមាត់រាជវង្ស។ យ៉ាងណាក្ដី ក្នុងសម័យទំនើបនេះ សមាជិករាជវង្សានុវង្សមួយចំនួន អាចមានសិទ្ធិជ្រើសរើសធ្វើអ្វីដែលទ្រង់សព្វព្រះទ័យ ដូចមហាជនទូទៅ ដោយមិនចាំបាច់ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ច្រើនឡើយ ជាពិសេសបុត្រាបុត្រីដែលគ្មានព្រះនាមក្នុងបញ្ជីអ្នកស្នងរាជ្យ។ តួយ៉ាងដូចជា៖
ព្រះនាង Leah Isadora Behn -បុត្រីព្រះនាងម្ចាស់ន័រវេស

ព្រះនាង Leah Isadora Behn ជាបុត្រីទីពីរ របស់ម្ចាស់ព្រះនាងម្ចាស់ Martha Louise នៃប្រទេសន័រវេស។ ទ្រង់មានភាពល្បីល្បាញនៅលើបណ្តាញសង្គមដោយសារវីដេអូតុបតែងខ្លួន ដែលទទួលបានការចូលមើលរាប់លានដង។ ដោយសារតែព្រះនាងមិនស្ថិតនៅក្រោមបញ្ជីនៃអ្នកទទួលមរតក ទ្រង់អាចបន្តចំណង់ចំណូលចិត្តដោយសេរី។ ទើបតែព្រះជន្ម ១៧វស្សាប៉ុណ្ណោះ ប៉ុន្តែព្រះនាងន័រវេសអង្គនេះបានសាងអាជីពដ៏រឹងមាំមួយក្នុងវិស័យ Make up ហើយព្រះនាងក៏ជាសរសេរប្លុកសម្រស់ដ៏មានឥទ្ធិពលមួយរូបនៅអឺរ៉ុបខាងជើងផងដែរ។
ព្រះអង្គម្ចាស់ Pablo Urdangarin -ប្រទេសអេស្ប៉ាញ

ព្រះអង្គម្ចាស់ Pablo Urdangarin មិនបានជ្រើសរើសបង្កើតកេរ្តិ៍ឈ្មោះនៅលើបណ្តាញសង្គមនោះទេ ទ្រង់មានចំណង់ចំណូលចិត្តចំពោះកីឡា។ ដូច្នេះព្រះអង្គបានក្លាយជាអ្នកលេងបាល់បោះតាំងពីកុមារមកម្ល៉េះ។ ទោះបីទ្រង់មិនចង់បានកេរ្តិ៍ឈ្មោះ ប៉ុន្តែដោយសារទ្រង់ជាសមាជិករាជវង្ស និងមានរូបរាងស្រស់សង្ហា ប្រជាប្រិយភាពរបស់ព្រះអង្គម្ចាស់ ២២វស្សាអង្គនេះ ទទួលបានភាពល្បីល្បាញដោយឯកឯង។ សូម្បីឃ្លីបសាមញ្ញៗរបស់ទ្រង់ ក៏ទទួលបានអ្នកទស្សនារាប់លានដងឯណោះ ដែលនេះបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យរបស់ព្រះអង្គម្ចាស់អេស្ប៉ាញអង្គនេះ។
ព្រះអង្គម្ចាស់ Achilles ប្រទេសក្រិក និងដាណឺម៉ាក

ប្រហែលជាប្រិយមិត្តជាច្រើនកំពុងឆ្ងល់ថា ហេតុអ្វីបានជាព្រះអង្គម្ចាស់ Achilles ជាព្រះអង្គម្ចាស់នៃប្រទេសក្រិកផង និងដាណឺម៉ាកផងបែបនេះទៅវិញ? មូលហេតុដោយសារទ្រង់ជាព្រះរាជបុត្ររបស់រាជទាយាទ Pavlos នៃប្រទេសដាណឺម៉ាក និងព្រះនាង Marie Chantal នៃប្រទេសក្រិក។
បច្ចុប្បន្នព្រះអង្គម្ចាស់ Achilles មានប្រជាប្រិយភាពខ្លាំងក្លានៅលើបណ្ដាញ Tik Tok ដោយសារទ្រង់មានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ហើយទ្រង់ក៏មានរូបរាងស្រស់សង្ហាផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះជន្ម ១៧វស្សា ព្រះនាងម្ចាស់ Leonor មានសមត្ថភាពពេញប្រៀប សក្តិសមជាអនាគតមហាក្សត្រីអេស្ប៉ាញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ