ជីវិតកម្សាន្ដ
បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត
ទោះបីជាធ្លាប់ឆ្លងកាត់ចំណងអាពាហ៍ពិពាហ៍ចំនួន ៣ដងហើយក្ដី ពេលនេះតារាបង្ហាញម៉ូដវ័យ ៤២ឆ្នាំ Kim Kardashian បានប្រកាសជាសាធារណៈ ចង់រៀបការម្ដងទៀត បើសិនជាបានជួបស្នេហ៍ពិត។

Kim បានទម្លាយអារម្មណ៍របស់ខ្លួនក្នុងកម្មវិធី Podcase Goop របស់ Gwyneth Paltrow ថា ខ្លួនមានអារម្មណ៍ចង់រៀបការយ៉ាងខ្លាំង ដោយសារតែមិត្តភក្តិរបស់នាងទាំងអស់សុទ្ធតែមានស្វាមី សាងគ្រួសារយ៉ាងកក់ក្ដៅ។ ថ្វីត្បិតធ្លោយមាត់និយាយបែបនេះក្ដី ប៉ុន្តែសេដ្ឋីនីរូបនេះសង្កត់ធ្ងន់ថា នាងរៀបការលុះត្រាតែបានជួបស្នេហ៍ពិត ហើយពេលនេះសុំនៅលីវមួយរយៈសិន។

គួរបញ្ជាក់ថា Kim Kardashian ធ្លាប់រៀបការចំនួន ៣លើក ដែលលើកទី១ នាងរៀបការជាមួយផលិតករលោក Damon Thomas (២០០២-២០០៤)។ លើកទី២ Kim រៀបការជាមួយតារាបាល់បោះ Kris Humphries (ខែតុលា ឆ្នាំ២០១១) ហើយអ្នកទាំងពីរបានលែងលះបន្ទាប់ពីរួមរស់ជាមួយគ្នាបានត្រឹមតែ ៧២ថ្ងៃ។ ចំណែកអាពាហ៍ពិពាហ៍ទី៣ គឺជាមួយតារាចម្រៀងរ៉េប Kanye West ដោយអ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធ នៅឆ្នាំ២០២១ បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៦ឆ្នាំ និងមានកូន ៤នាក់៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលអ្នកច្នៃម៉ូដ Dame Vivienne Westwood ទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ