ជីវិតកម្សាន្ដ
ហង្ស ម៉ានីតា សុំការលើកទឹកចិត្ត និងគាំទ្រពីមហាជន ដើម្បីនាំយកជ័យជម្នះវិលត្រឡប់មកមាតុភូមិវិញ
កញ្ញាហង្ស ម៉ានីតា ដែលជាម្ចាស់មកុដ Miss Universe Cambodia 2022 កាលពីរាត្រីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ បានចាកចេញពីប្រទេសកំណើត ដើម្បីទៅចូលរួមការប្រកួតកញ្ញាចក្រវាឡលើកទី ៧១ នៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះបវរកញ្ញាតំណាងកម្ពុជាកញ្ញា ហង្ស ម៉ានីតា បានបង្ហា ញអារម្មណ៍រំភើបខ្លាំងស្ទើរទប់ទឹកភ្នែកមិនបាន ខណៈត្រូវបានក្រុមអ្នកគាំទ្ររាប់រយនាក់ព័ទ្ធជុំវិញខ្លួនជាមួយការបង្ហាញការស្រលាញ់ពេញចិត្តនាងខ្លាំង នៅពេលដែលនាងបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្ដរជាតិពោចិនតុង។

យ៉ាងណាមិញបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់កញ្ញា ហង្ស ម៉ានីតា បាននិយាយដោយខ្លីថា ពេលនេះនាងបានធ្វើដំណើរទៅទីនោះហើយ។ នាងលើកឡើងថា”មកដល់ហើយDallase”។ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ ម៉ានីតា ក៏បានលើកឡើងដែរថា ដល់ពេលដែលខ្ញុំមានមោទកភាពតំណាងឲ្យប្រទេសកម្ពុជា ចូលរួមការប្រកួតលើឆាកអន្តរជាតិ ដែលដំណើរនេះមិនមែនជារបស់ខ្ញុំតែម្នាក់ គឺសម្រាប់អ្នកគ្រប់គ្នាដែលមានឈាមជ័រ និងបេះដូងជាខ្មែរ។


កញ្ញា ហង្ស ម៉ានីតា បន្តទៀតថា នាងខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានតំណាងឲ្យប្រជាជនខ្មែរប្រមាណ ១៧ លាននាក់ ចូលរួមការប្រកួតលំដាប់អន្តរជាតិ Miss Universe 2022 ហើយខ្ញុំសង្ឃឹមថា អ្នកគ្រប់គ្នានឹងលើកទឹកចិត្តហើយគាំទ្រខ្ញុំនាំយកជ័យជម្នះវិលត្រឡប់មកមាតុភូមិវិញ។ជួបគ្នាវិញឆាប់ៗនេះ នាងខ្ញុំតៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏មានន័យនៃ Miss Universe។


ជាមួយគ្នានោះ កញ្ញា ហង្ស ម៉ានីតា បានសំណូមពរឲ្យមហាជនជួយ Vote ឲ្យនាងផងព្រោះខាង Miss Universe គេបានបើកឲ្យ Vote ហើយដោយគ្រាន់តែបងប្អូនដោនឡូតអេបរបស់ Miss Universe និងចុចលើប្រទេសដែលយើងពេញចិត្តនោះរួចរាល់ដែលការ Vote នោះគឺ Free៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង