Connect with us

ជីវិតកម្សាន្ដ

តាមពិត Lee Jong Suk ឱ្យតម្រុយតាំងពីដើមឆ្នាំ នារីក្នុងសុបិនរបស់ខ្លួនគឺ IU

បានផុស

នៅ

បន្ទាប់ពី IU និង Lee Jong Suk ត្រូវគេរាយការណ៍ថា បាននិងកំពុងទាក់ទងគ្នាអស់រយៈពេល ៤ខែមកហើយនោះ អ្នកគាំទ្រនាំគ្នាជីកកកាយវីដេអូចាស់ៗ ដែល Lee Jong Suk ធ្លាប់ផ្ដល់បទសម្ភាសន៍ពីមុនមក ហើយពួកគេរកឃើញវីដេអូមួយដែលតារាប្រុសរូបនេះនិយាយអំពីនារីក្នុងសុបិនរបស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី ELLE កាលពីដើមឆ្នាំ២០២២ តារាសម្ដែង Lee Jong Suk បានរៀបរាប់អំពីប្រភេទនារីដែលលោកប៉ងជាគូអនាគត ដែលម្នាក់នោះមានលក្ខណៈប្រហាក់ប្រហែលនឹង IU ។ Lee Jong Suk ប្រាប់ថា ប្រភេទនារីក្នុងក្ដីសុបិនដែលលោកចង់បានជាឧត្តមភរិយា គឺជានារីដែលមានភាពវៃឆ្លាត តស៊ូ និងពូកែអត់ធ្មត់។

ក្រោយពីស្ដាប់ការពណ៌នាបុគ្គលិកលក្ខណៈនេះរួចមក អ្នកអ្នកគាំទ្រនាំគ្នាសំដៅដល់ IU ព្រាតតែម្ដង ព្រោះថា ​តារា​ស្រីរូបនេះ ជានារី​វៃឆ្លាត និងរឹង​មាំ​ខ្លាំងបំផុត ដោយ​សារ​ពីអតីតកាល នាងធ្លាប់ហែលឆ្លងជីវិតក្រតោកយ៉ាក សឹងគ្មានកន្លែងគេង។ នាងតស៊ូ​តាំងពីក្មេងមានបាយហូបមិនគ្រប់ រហូតក្លាយជាតារាទោលដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាពិសេស មុនល្បីល្បាញ IU ធ្លាប់ត្រូវគេបដិសេធរាប់សិបដងឯណោះ។

បន្ទាប់ពីប្រៀបធៀបសម្ដី Lee Jong Suk និងចរិតលក្ខណៈ IU ម្នាក់ៗហាក់ហួសចិត្តនឹងខ្លួនឯងជាខ្លាំង ដែលស្មានមិនត្រូវថានារីក្នុងសុបិនរបស់ Lee Jong Suk តាមពិតជា IU សោះ ខណៈតារាប្រុសវ័យ ៣៣ឆ្នាំរូបនេះឱ្យតម្រុយតាំងពីយូរមកហើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មន្ត្រីយោធាបញ្ចេញរូបភាពប៉ុន្មានសន្លឹករបស់ Jin នៅឯបន្ទាយទាហាន

ចុចអាន៖ បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម៩ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម