ជីវិតកម្សាន្ដ
សុខ សោម៉ាវត្តី ប្រកាសត្រៀមបទពិសោធន៍ថ្មីៗក្នុងឆ្នាំ២០២៣នេះ
ខណ:ដែលឆ្លងឆ្នាំចាស់២០២២ចូលដល់ឆ្នាំ២០២៣ ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហើបឲ្យដឹងថាអំឡុងពេល១ឆ្នាំពេញ គឺនាឆ្នាំ២០២២កន្លងទៅ នាងទទួលបានបទពិសោធន៍ថ្មីៗ និងការចងចាំល្អៗជាច្រើនពីមនុស្សជុំវិញខ្លួន។

ជាមួយគ្នានេះដែរអ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី ក៏បានប្រកាសត្រៀមបញ្ចេញបទពិសោធន៍ថ្មីៗនាដើមឆ្នាំ២០២៣នេះដើម្បីឲ្យអ្នកគាំទ្របានឃើញ និងបានដឹងផងដែរ។ ផ្អែកតាមការបង្ហោះរូបភាពជាច្រលនសន្លឹកអ្នកនាង សុខ សោម៉ាវត្តី បានរៀបរាប់ថា រូបចុងក្រោយសំរាប់ឆ្នាំចាស់ជាឆ្នាំដែលទទួលបានទៅដោយបទពិសោធន៍ថ្មីៗ ការចងចាំល្អៗក៏ច្រើន ហត់ក៏ច្រើន ដឹងចិត្តមនុស្សក៏កាន់តែច្បាស់ថាអ្នកណាជាអ្នកណា។

ពិធីការិនីសម្តីចាក់ទឹកមិនលិចអ្នកនាង សុខ សោម៉ាវត្តី បាននិយាយទៀតថា នាងអរគុណសម្រាប់ឆ្នាំ២០២២ ដែលធ្វើអោយមនុស្សស្រីម្នាក់នេះកាន់តែរឹងមាំឡើង ហើយជួបគ្នានូវបទពិសោធន៍ថ្មីឆាប់ៗក្នុងឆ្នាំ២០២៣។ តាមរយ:ការបង្ហោះសំណេររបស់ សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាទន្ទឹងរង់ចាំមើលការបង្ហាញបទពិសោធន៍ថ្មីៗ និងល្អៗសម្រាប់ឱកាសឆ្នាំថ្មីនេះ។

ទោះបីជាយ៉ាងណាគេមិនទាន់ដឹងទេថា តើអ្នកនាង សុខ សោម៉ាវត្តី នឹងត្រៀមមានអ្វីប្លែកៗហើយពិសេសជាងឆ្នាំ២០២២ដើម្បីឲ្យទស្សនិកជនបានឃើញហើយប្លែកអារម្មណ៍នោះទេ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង