Connect with us

ជីវិតកម្សាន្ដ

ថ្ងៃឆ្លងឆ្នាំ ! ឆន សុវណ្ណារាជ ញញឹមបិទមាត់មិនជិត ព្រោះអ្នកប៉ោយប៉ែតធ្វើរឿងមួយនេះ

បានផុស

នៅ

តារា​ចម្រៀង​ប្រុស​លំដាប់​ជួរ​មុខ​លោក ឆន សុ​វណ្ណា​រាជ ស្រប​ពេល​ទីផ្សារ​សិល្បៈ​បច្ចុប្បន្ន​នៅតែ​រក្សា​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន និង​មិត្ត​ៗ​យុវវ័យ គេ​កត់សម្គាល់​ឃើញ​ថា រាល់​សកម្មភាព​ចេញ​ច្រៀង និង​សម្ដែង​នៅ​តាម​បណ្ដា​កម្មវិធី​តន្ត្រី​នានា លោក​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​តារា​ប្រុស​លោក ឆន សុវណ្ណារាជ ថ្វីត្បិត​មក​ទល់​ពេលនេះ​លោក​បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ​យូរ​ឆ្នាំ​ហើយ​ក្ដី តែ​តម្លៃ​ខ្លួន​នៅ​លើ​ទីផ្សារ​ចម្រៀង​គឺ​មិន​បាន​ធ្លាក់​ចុះ ឬ​ថមថយ​ឡើយ។ ចំណុច​នេះ​ទើប​ធ្វើ​ឲ្យ​លោក ឆន សុវណ្ណារាជ តែង​បង្ហាញ​ស្នាមញញឹម និង​រីករាយ​ពេល​ចេញ​ច្រៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន។

តួយ៉ាង​នា​ឱកាស​ឆ្លង​ឆ្នាំ​(២០២២ ចូល ២០២៣) តារា​ចម្រៀង​លោក ឆន សុ​វណ្ណា​រាជ ហាក់បីដូចជា​មាន​មោទនភាព​សប្បាយ​រីករាយ​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​មហាជន​នៅ​ក្នុង​ទឹកដី​ប៉ោយប៉ែត។

បង្ហោះ​ភ្ជាប់​រូបភាព នៃ​ស្នាមញញឹម​លោក ឆន សុ​វណ្ណា​រាជ បាន​និយាយ​ថា ឈុត​ធំ​ហ្មង​អ្នក​ប៉ោយប៉ែត អរគុណ​ណាស់​មនុស្ស​ជាទី​ស្រលាញ់ ល្មម​បាន​ដើរ​លេង​ឆ្លង​ឆ្នាំ​ថ្មី​ហើយ។

ប្រាកដ​ណាស់​អ្វី​ដែល​ធ្វើ​ឲ្យ​លោក ឆន សុ​វណ្ណា​រាជ ថ្លែង​ទាំង​អារម្មណ៍​រំភើប​រហូត​ញញឹម​បិទមាត់​មិន​ជិត​នោះ ដោយសារ​តែ​ការ​ស្រលាញ់ ហើយ​គាំទ្រ​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​បងប្អូន​នៅ​ក្រុង​ប៉ោយប៉ែត។ ក្នុង​នោះ​លោក ឆន សុ​វណ្ណា​រាជ ក៏​ទទួល​បាន​ការ​ផ្ដល់​ជា​កម្រងផ្កា​ដ៏​ស្រស់​ស្អាត​ដែល​រៀបចំ​ពី​លុយ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម