Connect with us

ជីវិតកម្សាន្ដ

ក្រុមចម្រៀងថ្មី BABYMONSTER របស់ YG មានសមាជិកជាជនជាតិ ថៃ ដល់ទៅ ២ នាក់

បានផុស

នៅ

​ផលិតកម្ម​យក្ស​ YG ដែលជាភ្នាក់ងាររបស់ក្រុមចម្រៀងដ៏ល្បី BLACKPINK បានចេញ​ឃ្លិប​ដំបូងបង្ហាញពីក្រុម​ចម្រៀង​ស្រី​ថ្មី​​មាន​ឈ្មោះ​ថា “BABY MONSTER” ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០២៣ ខណៈមានសមាជិកជាជនជាតិថៃ២រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករប្រតិបត្តិ YG លោក Yang Hyun Suk ដែលបានបង្កើតសិល្បករជាច្រើនរបស់​ផលិតកម្មនា​ពេលកន្លងមក បានបង្ហើបថា ពួកគេគឺជាសិល្បករ​ដំបូង​គេដែល​បាន​បង្ហាញ​ខ្លួន ​បន្ទាប់ពីទីភ្នាក់ងារ​នេះ​បើក​អគារថ្មីមួយ ហើយសមជិក​ទាំងនោះ​បាន​​ធ្វើឲ្យ​គាត់ភ្ញាក់ផ្អើលពេញមួយវគ្គ​ហ្វឹកហាត់។ លោក​​សង្ឃឹមថា ពួកគេនឹងធ្វើឲ្យ​ពិភពលោកភ្ញាក់ផ្អើល ជាមួយ​នឹងហ្សែនរបស់ YG។

Chikita

ដោយឡែក​ សម្រាប់​គ្រូបង្ហាត់​ក្រុមនេះវិញគឺ​ Lisa និង Jennie សមាជិក​ក្រុម “BLACKPINK” បានបង្ហាញថាសមាជិកទាំង៧នាក់ មានភាពសុខដុមជាមួយគ្នា ហើយ​ខ្ញុំ​គិត​ថា​ជា​រួម​ពួក​គេ​អស្ចារ្យ​ណាស់”។

Pharita

ទោះយ៉ាងណា ងាកមក​ខាង​អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើនបានវិភាគវែកញែកនិងមាន​ពាក្យ​ចចាមអារ៉ាម​ថា ​អាច​មាន​ជនជាតិ​ថៃ២​នាក់​ក្នុង​ក្រុមចម្រៀងមួយនេះគឺ Prita គឺជាម្ចាស់ជើងឯកកម្មវិធី International Model Thailand ឆ្នាំ ២០២១ និងជាបេក្ខនារីមួយរូប​ក្នុងកម្មវិធី Thai idol។ ចំណែកឯសមជិកម្នាក់ទៀតគឺ Chikita កើតឆ្នាំ​២០០៩ ជា​អ្នករស់នៅ​ខេត្ត​នគររាជសីមា។ យ៉ាងណាមិញ​ ពេលនេះអ្នកគាំទ្រជាច្រើនបានសម្រុក​តាមដាននៅលើ Youtube Channel របស់ពួកគេ ដែលឥឡូវនេះបានបើកដំណើរការមិនដល់មួយថ្ងៃ និងមានអ្នកតាមដាន​ជាង២.៣ ម៉ឺននាក់ឯណោះ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖បណ្ដាញសង្គមផ្ទុះកំហឹងនឹងអតីតមិត្តប្រុស IU ក្រោយខាងស្រីមានទំនាក់ទំនងជាមួយ Lee Jong Suk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម