Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញារងទី១ Miss Universe 2022 វៀតណាម ជាប់ចំណាត់ថ្នាក់មុខស្អាតបំផុតរបស់ពិភពលោក

បានផុស

នៅ

ម្ចាស់ជយលាភីរងទី១ ក្នុងកម្មវិធីប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២២ Le Thao Nhi ត្រូវបានបញ្ចូលក្នុងបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០ នៅឆ្នាំនេះ ដែលជ្រើសរើសដោយ TC Candler។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

TC Candler បានដាក់ម្ចាស់ជយលាភីរងទី១ បវរកញ្ញាចក្រវាល Le Thao Nhi នៅលេខរៀងទី៥៧ ដែលជាឆ្នាំទី ៣ជាប់ៗគ្នា​របស់នាង​ក្នុង​បញ្ជីមុខស្អាតរបស់ពិភពលោក ខណៈឆ្នាំ ២០២០ នាងជាប់លេខ៨១ និងក្នុងឆ្នាំ២០២១ នាងជាប់លេខរៀង ៦៧ ។

តាមរយៈការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ Candler បាន​បញ្ជាក់​ថា​ Le Thao Nhi មិនត្រឹមជាបវរកញ្ញាចក្រវាលរងទី១នោះទេ តែនាងក៏​ជាសហគ្រិន តារាបង្ហាញម៉ូដ និងជាអ្នក​បង្កើត​មាតិកា​ដ៏​ល្បីល្បាញ​របស់វៀតណាម-អាល្លឺម៉ង់​ថែមទៀត។ នាង​បាន​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២២ ដោយទទួលបានចំណាត់​ថ្នាក់​រងលេខ ១។ ជាមួយគ្នានេះដែរ Le Thao Nhi អាយុ ២៨ ឆ្នាំមានកម្ពស់ ១.៦៨ ម៉ែត្រ និង​មានអ្នកតាមដានជិតមួយលាននាក់នៅលើ Instagram និង​ជាង ១សែន Subscribers នៅ​លើ YouTube ។

សូម​ជម្រាប​ដែរ​ថា ​ចំណាត់ថ្នាក់មុខស្អាតលេខ១ក្នុងបញ្ជីនៅឆ្នាំនេះ ​គឺបានទៅលើ​តារាម៉ូដែល Victoria’s Secret នាង Jasmine Tookes ដែលបានដណ្ដើមតំណែងកំពូលពី Lisa សមាជិកក្រុមចម្រៀងនារី K-pop ដ៏​ល្បីល្បាញ ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ៣។ ចំណាត់​ថ្នាក់​លេខ​ពីរ​គឺ Nancy សមាជិក​ក្រុម​ចម្រៀង K-pop Momoland ហើយតាមពី​ក្រោយ​ដោយ​តារា​ម៉ូដែល​រុស្ស៊ី Dasha Taran និង​តារាស្រី Sitala ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នាំ ២០២៣ មានតារាស្រី ៥ រូប ជាប់ឈ្មោះមុខស្អាតជាងគេលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម