Connect with us

ជីវិតកម្សាន្ដ

សាពូន មីដាដា ចង់ឲ្យកូនប្រុសបួសក្នុងវ័យ ៦ ឆ្នាំ

បានផុស

នៅ

កន្លងមក​គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង សាពូន មីដាដា ក៏​ធ្លាប់​បាន​បង្ហើប​នូវ​បំណង​ដោយ​មិន​ចង់​ឲ្យ​កូនស្រី​ជា​ទី​ស្រលាញ់​ឈ្មោះ សាពូន ដា​រ៉ា​ភិ​មាន ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​វិថី​សិល្បៈ​ទេ ពោល​គឺ​ចង់​ឲ្យ​រស់នៅ​ក្នុង​ជីវភាព​ដ៏​សាមញ្ញ​មួយ ដោយ​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ក្រោយមក​ដោយ​មាន​ការ​សំណូមពរ​មួយ​ចំនួន​ពី​អ្នកគាំទ្រ ស្រាប់តែ​លោក​ក៏បាន​ផ្លាស់ប្ដូរ​គំនិត ដោយ​ប្រកាស​បើក​ផ្លូវ​ឲ្យ​កូនស្រី​ចូល​ក្នុង​វិស័យ​សិល្បៈ​វិញ។

ដោយឡែក​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​កូនប្រុស​ទី ២ ជាទី​ស្រលាញ់​ឯណោះ​វិញ នា​ឱកាស​ថ្ងៃ​ខួប​កំណើត​ទី ០១ ខែ​មករា ឆ្នាំ ២០២៣ ស្រាប់តែ​លោក សាពូន មីដាដា បាន​បង្ហាញ​បំណង​ចង់​ឲ្យ​កូន​ប្រុស​បួស​ក្នុង​វ័យ ៦ ឆ្នាំ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​កូនប្រុស​ពៅ កាលពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៣ លោក សាពូន មីដាដា បាន​រៀបរាប់​ថា «ថ្ងៃនេះ​គម្រប់ ៥ ឆ្នាំ​ហើយ កូនប្រុស​ពុក​ចេះ​លុតជង្គង់​ជូន​នំ​ពុក ឆ្នាំក្រោយ​គម្រប់ ៦ ឆ្នាំ ពុក​ឲ្យ​កូន​បួស ដូច​កាល​ព្រះ​ពុទ្ធ​សម័យ​ព្រះពុទ្ធ​អង្គ​បាន​ឲ្យ​ព្រះ​រាហុល​បួស កាលនោះ​ព្រះ​រាហុល​ក៏​ជន្មាយុ ៦ ព្រះវស្សា​ដែរ​»។

គួរ​រម្លឹក​ថា តារា​ចម្រៀង​លោក សាពូន មីដាដា បាន​រៀបការ​បញ្ចប់​ភាព​នៅ​លីវ​ជាមួយ​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០០៩ ដោយ​គិត​រហូត​មក​ដល់​ពេលនេះ​មាន​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ។ ប៉ុន្តែ​ក្រោយមក​ចំណង​ស្នេហា​របស់​អ្នក​ទាំងពីរ​ក៏បាន​ប្រកាស​ដំណឹង នៃ​ការ​បែកបាក់​គ្នា ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន ២ នាក់​, ទី ១-ឈ្មោះ សាពូន ដា​រ៉ា​ភិ​មាន និង​កូន​ទី ២-ឈ្មោះ សាពូន ដា​រ៉ា​បុរស៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម