ជីវិតកម្សាន្ដ
ឆ្នាំនេះដឹងតែកក្រើក! គ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ លេចវត្តមានប្រឡង Miss Queen Cambodia
ទស្សនិកជនដែលនិយមតាមដាន ស្រលាញ់ និងគាំទ្រលើវិស័យដើរម៉ូដក្នុងស្រុកបានដឹងហើយថា បច្ចុប្បន្នការដើរម៉ូដ ឬប្រកួតបវរកញ្ញានៅកម្ពុជា កំពុងតែទទួលបានការពេញនិយម និងចាប់អារម្មណ៍គាំទ្រច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន។

ដោយសារតែកត្តានេះ ក៏មានការរៀបចំកម្មវិធីប្រឡងបវរកញ្ញាភេទទី ៣ ឬ Miss Queen Cambodia ខណៈការប្រឡងនេះកន្លងមកគឺបានកំពុងរៀបចំធ្វើឡើងនៅក្នុងស្រុក ដោយមានបវរកញ្ញាភេទទី ៣ ច្រើនរូបមកប្រជែងគ្នា ដើម្បីប្រជែងមកុដ។ ចំណែកឯឆ្នាំនេះ ទស្សនិកជនប្រាកដជាភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារមានការប្រកាសថា គ្រូ អគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ បានលេចវត្តមានចូលប្រកួត Miss Queen Cambodia ផងដែរ។

នៅលើផេកផ្លូវការរបស់ Miss Queen Cambodia ក៏បានធ្វើការបង្ហោះនូវរូបភាពរបស់គ្រូអគ្គីនេត្រ និង កក្កដា សុភ័ណ្ឌ ដែលជាបេក្ខភាពត្រៀមប្រឡងបវរកញ្ញាភេទទី ៣ ទៀតផង។

តាមរយៈនេះបានធ្វើឲ្យមហាជនមួយចំនួនធំ សម្ដែងការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈមានខ្លះបានលើកឡើងថា ឆ្នាំនេះដឹងតែផ្ទុះហើយនេះ។

ចំណែក កក្កដា សោភ័ណ្ឌ បានប្រកាសដែរថា ឆ្នាំនេះ ខ្ញុំ នឹងចូលប្រកួត Miss Queen Cambodia 2023 ដើម្បីធ្វើជាម្ចាស់មកុដឲ្យបាន សូមពាក្យជូនពរម្នាក់មួយផងបងប្អូន ពេលនេះខ្ញុំបានដាក់ពាក្យរួចហើយ។

សូមបញ្ជាក់ថា ការប្រឡងនេះបាននិងកំពុងរៀបចំធ្វើឡើងដោយមានបវរកញ្ញាភេទទី ៣ ជាច្រើនរូប មកប្រជែងគ្នា ដើម្បីប្រជែងមកុដ។ ចំពោះអ្នកឈ្នះ នឹងបន្តទៅកាន់ឆាកអន្តរជាតិ ហើយនឹងទទួលបានការហ្វឹកហាត់បន្ថែមទៀត មុនពេលបានឡើងដល់ឆាកដ៏ពិសេសនៅប្រទេសថៃ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម