Connect with us

ជីវិតកម្សាន្ដ

ស្វាមីតារាកំប្លែង វ៉ាន់ នីឡា ទម្លាយប្រាប់វិបត្តិផ្លូវចិត្តស្មុគស្មាញ ធ្លាប់ចង់គិតខ្លី

បានផុស

នៅ

កន្លងមក​មហាជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​គ្រប់គ្នា​ធ្លាប់​ឃើញ​លោក សក្ការៈ ដែល​ជា​ស្វាមី​តារា​កំប្លែង​វ័យក្មេង តែង​បង្ហោះ​រូបភាព​សម្ញែង​ភាព​សប្បាយ​រីករាយ​ជាមួយ​ការ​ចាយ​ជីវិត​យ៉ាង​ស្រណុក​ស្រួល ក្រោយ​សាង​សុភមង្គល​គ្រួសារ បង្កើត​បាន​ចំណងដៃ​កូន​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​យ៉ាងណាមិញ​សម្រាប់​បញ្ហា ឬ​វិបត្តិ​ផ្លូវចិត្ត​ក្នុង​ជីវិត​របស់​លោក សក្ការៈ ពុំ​ធ្លាប់​ត្រូវ​បាន​លោក​បញ្ចេញ​ឲ្យ​គ្រប់គ្នា​បាន​ដឹង​ទេ ទើបតែ​ពេលនេះ ស្វាមី វ៉ាន់ នី​ឡា ដាច់ចិត្ត​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​លោក​និយាយ​ថា ជីវិត​លោក​ធ្លាប់​ចង់​គិត​ខ្លី​ម្តងៗ​ទៅ​ហើយ ព្រោះ​ភាព​ស្មុគស្មាញ​នឹង​រឿង​ចាក់ស្រេះ​កន្លងមក។

ស្វាមី​តារា​កំប្លែង វ៉ាន់ នី​ឡា បាន​និយាយ​ដូច្នេះ​ថា អំឡុង​ឆ្នាំ ២០២០,២០២១,២០២២ លោក​តែងតែ​ប្រាប់​ខ្លួនឯង​ថា ត្រូវ​តែ​ស៊ូ។ អ្វី​ដែល​គិត​តែងតែ​មិនបាន​ដូច​ក្ដី​បំណង មកដល់​ឥឡូវនេះ​ក៏​នៅតែ​ដដែល ចង់​គិត​ខ្លី​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មាន​កូន​ចិត្ត​មួយ​តែងតែ​អូស​មកវិញ​រហូត។ I know suicide is not an option but always stay in my mind…។

លោក​បន្ត​ទៀត​ថា “​ខ្ញុំ​ជា​មនុស្ស​មុខ​ពីរ​ដែល​បងប្អូន​មិត្តភ័ក្ដិ​ឃើញ​តែ​ភាព​រីករាយ​របស់ខ្ញុំ តែ​មិនដែល​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​ស្មុគស្មាញ​គិត​ច្រើន។ ចូលចិត្ត​នៅ​ក្នុង​បន្ទប់ ព្រោះ​ជា​កន្លែង​ស្ងប់ស្ងាត់​សម្រាប់​ខ្ញុំ​”។ ការ​បញ្ចេញ​អារម្មណ៍​ពិត​ពេលនេះ ត្រូវ​អ្នក​ដែល​ស្គាល់​មួយ​ចំនួន​បង្ហាញ​ពី​ការ​លើកទឹកចិត្ត និង​ផ្ដល់​នូវ​ពាក្យពេចន៍​ល្អៗ​ជាច្រើន​សម្រាប់​រូបលោក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ២៩ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៣០ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២

Sokha Hotels

ព័ត៌មានពេញនិយម