Connect with us

ជីវិតកម្សាន្ដ

ធ្លាយពាក្យចចាមអារ៉ាមថា Aum បែកគ្នាជាមួយសង្សារហៃសូ

បានផុស

នៅ

ជាដំណឹង​ដ៏​ក្ដៅ​គគុក​ក្នុង​​ឧស្សាហកម្មកម្សាន្តថៃ បន្ទាប់ពីមាន​ពាក្យចចាមអារ៉ាម​ថា តារាសម្ដែងស្រី Aum Patchrapa និងសង្សារហៃសូ Pok Phornprapha បាន​បែកបាក់​គ្នាហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ​​នោះដែរ​ អ្នក​សារព័ត៌មាន​ជាច្រើន​ចាប់ផ្ដើម​វាយ​លុក​លើ​បញ្ហា​នេះ​យ៉ាង​ខ្លាំងក្លា ​ខណៈ​មហាជន​​បាន​កត់​សម្គាល់​ពី​ភាពមិន​ប្រក្រតី​​តាំង​ពី​រដូវ​បុណ្យ​ណូអែល​ និង​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ផ្ទុយ​ទៅ​វិញ​មិន​ឃើញ​មាន​រូបភាព​ភាគី​ខាង​ប្រុស​ចូល​រួម ​ដើម្បី​អបអរ​ជាមួយ​ Aum​ ដូច​រាល់​ដង​ទេ។

អ្វីដែលធ្វើឲ្យមហាជនមានចំងល់​ខ្លាំង​នោះគឺក្រោយអ្នកចាត់ការរបស់ Aum បានបង្ហោះឃ្លិបក្នុង​ពិធី​ជប់លាង ជាមួយក្រុមមិត្តភក្តិ​ជិតស្និទ្ធ ហើយ A Supachai បាននិយាយ​ចំអក​ដល់តារាស្រី Aum ដែលទើបតែចូលច្រៀងបទ “Wad” ដែលជាបទកំសត់ពេលកំពុងជប់លៀងជាមួយគ្នា។ ជាងនេះទៅទៀត បន្ទាប់ពីអ្នកគាំទ្រសម្រុកទៅមើល IG របស់គូស្នេហ៍នេះ កាន់តែបង្កការសង្ស័យខ្លាំងនោះគឺ Aum មិនបាន Follo គ្នាដូចពីមុនទៀតនោះទេ។

សូម​បញ្ជាក់​ដែរថា ​គូស្នេហ៍​មួយ​គូ​នេះ​បាន​ថតរូប​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​​ចុង​ក្រោយ ពេល​ធ្វើ​ពិធី​ខួប​កំណើត​របស់​Aum​កាលពីដើមខែធ្នូឆ្នាំ​មុន។ ទោះយ៉ាងណា​ក៏ដោយ ​ព្រឹត្តិការណ៍​នេះគេនៅ​មិន​ទាន់ដឹង​ថា​ នេះជាពាក្យចចាមអារ៉ាម​​ពិត​ឬ​យ៉ាងណា​នោះ​ទេ អ្នកគាំទ្រមានតែត្រូវ​រង់ចាំ​អ្នក​ទាំងពីរ​ចេញមុខ​បកស្រាយ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនួយការ Aum ត្រូវចោរលួចអស់ ៨ កាបូបសុទ្ធតែយីហោប្រណិត Hermes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ចិន​កំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹង​ពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម