Connect with us

ជីវិតកម្សាន្ដ

ទម្លាយជំនួញវាល់លាន ២​ កន្លែងដែល Aum Patchrapa កំពុងកាន់កាប់សព្វថ្ងៃនេះ

បានផុស

នៅ

Aum Patchrapa មិនត្រឹមតែជាកំពូលតារាជួរមុខរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានជំនួញ២នៅក្នុងដៃដែលធ្វើឲ្យ​កើនប្រាក់ចំណូល – ប្រាក់ចំណេញយ៉ាង​ច្រើន អស់រយៈពេលជាច្រើនឆ្នាំ​ជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងរូបនេះមានតួនាទី និងការងារច្រើនក្នុងវិស័យសិល្បៈទាំងក្នុងរឿងភាគ ចម្រៀង វីដេអូ ភាពយន្ត តារាបង្ហាញម៉ូដ ថត​ស្ពត និងពិធីករ រហូតដល់ទទួលបានពានរង្វាន់​តារា​ពីស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ម្យ៉ាងវិញទៀត នាងក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ខណៈ Aum ត្រូវបាន​គេ​​រក​ឃើញ​ថា លេច​មុខ​ជា​នាយក​ក្រុមហ៊ុន​ចំនួន ២ ដូច​ខាង​ក្រោម៖

ក្រុមហ៊ុន One Star Entertainment Co., Ltd ត្រូវបានចុះបញ្ជីនៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយមានឈ្មោះលោកស្រី Patcharapa Chaichua បង្ហាញខ្លួនជាក្រុមប្រឹក្សាភិបាលម្នាក់។ បើក​អាជីវកម្ម​ជ្រើសរើស​តារា​សម្ដែង តារាប​ង្ហាញម៉ូដ និងថតស្ពតពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ១ លានបាត និងបានរកប្រាក់ចំណេញយ៉ាងច្រើនដល់នាង។

ក្រុមហ៊ុន Aurum Plus Co., Ltd បានចុះបញ្ជីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៥ដោយលោកស្រី Patcharapa Chaichua បង្ហាញខ្លួនជាក្រុមប្រឹក្សាភិបាលមួយរូប ដែលប្រតិបត្តិការអាជីវកម្ម​ផលិត​គ្រឿងក្រអូប គ្រឿង​សំអាង និង​ផលិតផល​បន្ទប់ទឹក។ បច្ចុប្បន្ននេះ ដើមទុនដែ​លបានចុះបញ្ជីមានចំនួន២ លានបាត ហើយបានរកប្រាក់ចំណេញចាប់តាំង​ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១។

សូមរម្លឹកដែរថា Aum ជា​តារា​លំដាប់​ជួរ​មុខ​ក្នុង​វិស័យ​សិល្បៈ​ថៃ នាងបានចូលប្រឡូកក្នុង​វិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ ពីការប្រលង Miss Hack 1997 រហូតដល់ទទួល​បានជ័យលាភី​លេខ១ ។ ក្រោយមក Aum បានទៅសិក្សាផ្នែកសម្តែងជាមួយ Toi Chatchai Kaewsawang អំឡុង​ពេល​ដែល​នាង​មាន​ឱកាស​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​ជាច្រើន​ក្លាយ​ជា​តារា​សម្ដែង​ប៉ុស្តិ៍​លេខ ៧ តាមរយៈការណែនាំរបស់ កែវ ព្រីមៀ ដោយនាំយកខ្សែអាត់ណែនាំមួយជូនលោក ឃុន ដាង ស៊ូរ៉ាង ប្រេមព្រីឌី ដើម្បីពិចារណា រហូតដល់ Aum ចុះកុងត្រាធ្វើជាតារា​សម្តែងក្រោមស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ៧មកទល់ពេលនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Aum បែកគ្នាជាមួយសង្សារហៃសូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ​ ខេត្តសៀមរាប

ព័ត៌មានជាតិ៥ នាទីutes មុន

លោក នេត្រ ភក្ត្រា ៖ តាមរយៈខ្លឹមសារសៀវភៅ«លើសពីអង្គរ» នឹងធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្ញប់ស្ញែងភាពអច្ឆរិយ អស្ចារ្យ នៃទឹកដីអង្គរខ្មែរ

កីឡា១០ នាទីutes មុន

ការ​ប្រកួត​បាល់ទះ​​​៤​ទល់​៤ Spcial Cup ឆ្នាំ​២០២៥ កើន​ដល់​៧៨​ក្រុម

កីឡា១០ នាទីutes មុន

ឱកាស​មក​ដល់​ហើយ! ​អ្នក​ចង់​ចាប់​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​អាច​ទៅ​ធ្វើតេស្ត​សមត្ថភាព​​បាន​…

ព័ត៌មានជាតិ១៣ នាទីutes មុន

គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម