ជីវិតកម្សាន្ដ
មិនមែនជាការអួតសម្ញែង! ប៉ាច គីមមួយ និង សយ រតនៈ បង្ហាញរថយន្តថ្មីសន្លាង ជាកាដូរដើមឆ្នាំថ្មី
តារាចម្រៀងស្រីស្រស់ស្អាត ប៉ាច គីមមួយ និងតារាចម្រៀងប្រុសរូបសង្ហា សយ រតនៈ ក្រោយចាប់ដៃគ្នារកស៊ីកាក់កប បានទិញរថយន្តទំនើបថ្មីសន្លាងមួយគ្រឿង ជាកាដូរដើមឆ្នាំថ្មី ២០២៣ និងបញ្ជាក់ថា ការបង្ហាញនេះមិនមែនជាការអួតសម្ញែងអីទេ។

គេនៅចាំបានថា គូស្នេហ៍អ្នកសិល្បៈវ័យក្មេង គឺ តារាចម្រៀងស្រី ប៉ាច គីមមួយ និង តារាចម្រៀងប្រុស សយ រតនៈ បានធ្វើពិធីឡើងគេហដ្ឋានថ្មី និងពិធីភ្ជាប់ពាក្យ ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។

ពិធីឡើងគេហដ្ឋានថ្មី និងពិធីភ្ជាប់ពាក្យរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ មើលទៅពិតជាមានភាពអធិកអធមខ្លាំងណាស់។ ចំពោះការរៀបចំតុបតែង គឺមានភាពស្រស់ស្អាត រីឯសាមីខ្លួន ស្លៀកឈុតប្រពៃណីខ្មែរ ពិតជាសមសួន និងសមគ្នាខ្លាំងណាស់។

តាំងពីមានឈ្មោះជាគូដណ្ដឹងរួចមក គូស្នេហ៍អ្នកសិល្បៈវ័យក្មេងមួយគូនេះ ប្រឹងប្រែងរកស៊ីខ្លាំងណាស់។ ជាលទ្ធផល ការប្រឹងប្រែងរកស៊ីរបស់តារាស្រី-ប្រុសមួយគូនេះ កាន់តែកាក់កប ទទួលបានចំណូលខ្ពស់។

ជាក់ស្ដែងនៅដើមឆ្នាំ ២០២៣ នេះ បើយោងតាមទំព័រហ្វេសប៊ុក ប៉ាច គីមមួយ បានបង្ហោះភ្ជាប់ជាមួយរូបថតឈរនៅមុខរថយន្តថ្មីសន្លាង ពោលថា « កាដូរដើមឆ្នាំ ២០២៣ អរគុណបង អរគុណខ្លួនឯង មួយរយៈនេះមិនសូវបានសម្រាកទេ ច្រៀងផង រកស៊ីផង ខំទាំងឈឺទាំងជា ពីព្រោះយើងចង់សម្រេចក្ដីស្រមៃរួមគ្នា សង្ឃឹមថាក្ដីស្រមៃបន្ទាប់ នឹងមកដល់ពេលឆាប់ៗ Soy Ratanak»។

ក្រោយមកថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង សាច់សខ្ចី ប៉ាច គីមមួយ បានបង្ហោះសារទៀតថា «វាជាលទ្ធផលការខំប្រឹងប្រែងកន្លងមកជាមួយគ្នា វាជាកាដូរលើកទឹកចិត្ត ហើយជាកម្លាំងចិត្តឲ្យយើងទាំងពីរខំបន្ត និងសម្រេចក្ដីស្រមៃរួមគ្នាទៅមុខទៀត ហើយការបង្ហាញនេះ មិនមែនជាការអួតសម្ញែងអីទេ តែខ្ញុំគិតថា ជាគំរូល្អមួយសម្រាប់បងប្អូនដែលមានជីវិតគូ ខំប្រឹងប្រែងរួមគ្នា នឹងសម្រេចគោលដៅជាមិនខាន ដោយក្ដីស្រលាញ់»៕
អត្ថបទ ៖ ពិសី








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា