ជីវិតកម្សាន្ដ
មិត្តប្រុសហៃសូរបស់ Aum ចេញមុខទម្លាយ ក្រោយល្បីថាជនទី ៣ ធ្វើឲ្យបែកគ្នា
រវាងទំនាក់ទំនងរបស់គូស្នេហ៍តារាសម្ដែងស្រី Aum និងមិត្តប្រុស Pok Phornprapha ពេលនេះបានក្លាយជាបញ្ហាមួយដែលត្រូវបានទស្សនិកជនកំពុងតាមដានថា ពួកគេពិតជាបែកគ្នាដូចពាក្យចចាមអារ៉ាមពិតមែនឬយ៉ាងណា។

ជាមួយគ្នានេះដែរ ក៏ធ្លាយដំណឹងថាគូស្នេហ៍នេះអាចបែកគ្នាពិតមែនហើយ ខណៈមជ្ឈដ្ឋានខាងក្នុងក៏បានអះអាងថា ការបែកគ្នានេះគឺមានជាប់ពាក់ព័ន្ធជនទីបី ដែលជាអ្នកក្នុងវិស័យសិល្បៈ ប៉ុន្តែមិនបានលម្អិតថា តើនាងជានរណា ឬមកពីណាឡើយ។

ដោយឡែកមិនចាំទុកយូរ ក្រោយឮដំណឹងបែបនេះមិត្តប្រុស Aum Patchrapa បាន ចេញមុខបកស្រាយរឿងដែលបានកើតឡើងភ្លាមៗ តាមរយៈ IG story ដោយបង្ហើបថា «ស្ងប់ចិត្តបងប្អូន ពេលនេះខ្ញុំចង់នៅម្នាក់ឯងជាមួយគ្រួសាររបស់ខ្ញុំ”។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែមានមន្ទិលសង្ស័យដល់គូស្នេហ៍ហៃសូនេះដដែល ហើយវាក៏បានក្លាយជាដំណឹងដ៏ក្ដៅគគុកក្នុងឧស្សាហកម្មកម្សាន្តថៃ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា តារាសម្ដែងស្រី Aum Patchrapa និងសង្សារហៃសូ Pok Phornprapha បានបែកបាក់គ្នាហើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយពាក្យចចាមអារ៉ាមថា Aum បែកគ្នាជាមួយសង្សារហៃសូ
ចុចអាន៖ទម្លាយជំនួញវាលលាន ២ កន្លែងដែល Aum Patchrapa កំពុងកាន់កាប់សព្វថ្ងៃនេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ