Connect with us

ជីវិតកម្សាន្ដ

មិត្តស្និទ្ធស្នាល ៩ គូ បែកបាក់ក្នុងសិល្បៈអន្តរជាតិ ផ្អើលសតវត្សទី ២០

បានផុស

នៅ

ជម្លោះក្នុងសិល្បៈអន្តរជាតិទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោក ។ ខាងក្រោមនេះជាជម្លោះធំៗទាំង ៩ រវាងតារាល្បីៗ ៖

១. Jordyn Woods និង Kylie Jenner

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jordyn Woods និង Kylie Jenner ធ្លាប់ជាមិត្តជិតស្និទបេះមិនដាច់រហូតដល់ Jordyn លួចទាក់ទងសង្សារបងស្រីរបស់ Kylie ក្នុងឆ្នាំ ២០១៩ ។ Thristan បានក្បត់ចិត្ត Khloé ម្ដងទៀតបន្ទាប់ពីក្បត់ចិត្តនាងអំឡុងពេលមានផ្ទៃពោះដំបូង ហើយអ្នកគាំទ្រជាច្រើនជឿជាក់លោក និង Jordyn នៅតែលួចទាក់ទងគ្នាដដែលគ្រាន់តែមិនបង្ហាញប៉ុណ្ណោះ ។

២. Selena Gomez និង Francia Raisa

Francia បានជូនក្រលៀនមួយចំហៀងឲ្យ Selena ប៉ុន្តែក្រោយមក Selena និយាយថា នាងគ្មានមិត្តផ្សេងទៀតក្រៅពី Taylor Swift ទេ ។ លើសពីនេះ គេសង្កេតឃើញ Francia unfollow Selena នៅក្នុង Instagram ទៀតផង ។ ជាក់ស្តែងអ្នកទាំងពីរបានបែកបាក់គ្នាកាលពីប៉ុន្មានឆ្នាំមុនម្ដងហើយ និងត្រឡប់មកផ្សះផ្សាគ្នាវិញនៅឆ្នាំ ២០២១ ប៉ុន្តែបន្ទាប់ពីភាពយន្តឯកសារ My Mind & Me គ្មាននរណាម្នាក់ដឹងច្បាស់ឡើយថាពួកគេជាមិត្តនឹងគ្នាឬអត់ ។

៣. Lindsay Lohan និង Paris Hilton

Lindsay Lohan និង Paris Hilton មានប្រវត្តិនិយាយប៉ះពាល់គ្នាដូចជាក្នុងឆ្នាំ ២០០៦ Lindsay  ហៅ Paris ថា “C U Next Tuesday” មានន័យថា Cunt ក្រោយមកអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញដដែលនៅដើមឆ្នាំ ២០២២ ។ 

៤. Larsa Pippen និង Kim Kardashian

Larsa ធ្លាប់បង្ហើបប្រាប់ថា “ខ្ញុំជាមិត្តជិតស្និទរបស់ Kim ខ្ញុំស្រលាញ់នាង ខ្ញុំស្រលាញ់Kanye (អតីតស្វាមី Kim) ហើយខ្ញុំនៅកណ្ដាល” ។ នាងបន្តទៀតថា “ខ្ញុំជាមិត្តដែលនៅទីនោះ និងដឹងគ្រប់រឿងច្រើនជ្រុលទើបខ្ទិចខ្ទីបែបនេះ រឿងនឹងដូចជាចឹងឯង” ។

៥. Kim Kardashian និង Blac Chyna

ដំបូងពួកគេជាមិត្តនឹងគ្នាមែន លុះដល់ពេល Kylie (ប្អូនស្រី Kim) សម្រេចចិត្តទាក់ទង Tyga សង្សាររបស់ Blac Chyna អ្វីគ្រប់យ៉ាងត្រូវចប់ ។

៦. Kanye West និង Jay-Z

Kanye West និង Jay-Z ជាមិត្តនឹងគ្នាជិត ២០ឆ្នាំហើយ ប៉ុន្តែថ្ងៃរៀបការ Kanye និង Kim បែរជាគ្មានវត្តមាន Jay-Z ទៅវិញ ។ Jay-Z ធ្លាប់និយាយម្ដងកាលពីឆ្នាំ ២០១៦ ថា Kanye ជាអ្នកនិយាយប៉ះពាល់គាត់មុន ។

៧. Kanye West និង John Legend

រឿងនេះបណ្ដាលមកពី John ជាអ្នកគាំទ្រលោកប្រធានាធិបតេយ្យ Joe Biden ហើយមិនគាំទ្រ Kanye ដែលឈរឈ្មោះជាអ្នកប្រកួតប្រជែង ។

៨. Taylor Swift និង Katy Perry

បញ្ហាស្នេហាត្រីកោណជាមួយ John Mayer ធ្វើឲ្យ Taylor ចេញបទ “Bad Blood” ផ្ទុះកំហឹងមួយទៅ ។ នៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone Taylor បាននិយាយថា “ជាច្រើនឆ្នាំមកនេះ ខ្ញុំមិនប្រាកដថាពួកយើងជាមិត្តនឹងគ្នាឬអត់នោះទេ នាងតែងមករកខ្ញុំនៅឯកម្មវិធីប្រគល់ពានរង្វាន់ ហើយសន្ទនាតិចតួចរួចដើរចេញ ឬមួយនាងកំពុងតែប្រមាថខ្ញុំ ?” Taylor បញ្ជាក់ទៀតថា Perry បានធ្វើកំហុសមិនអាចអភ័យបាន ហើយមិនមែនរឿងប្រុសទេ ។  

៩. Seth Rogen និង James Franco

Seth Rogen ផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយ James Franco បន្ទាប់ពីការប្រព្រឹត្តិខុសផ្លូវភេទក្នុងឆ្នាំ ២០១៨ ។ លោក Franco ត្រូវស្ត្រី ៥នាក់ ចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ក្នុងនោះ ៤នាក់ ជាសិស្សសម្ដែងរបស់គាត់ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច

ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ១០ រូបនេះ ចំណាយលើអង្គរក្សអស់មិនចេះតិចក្នុងមួយឆ្នាំៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម