ជីវិតកម្សាន្ដ
Matt ទម្លាយរឿង Aum និងជំនួយការ សុំទោសនាងរឿងចោទថា ជាជនទី ៣
កាលពីពេលថ្មីៗនេះ តារាសម្ដែង Matt បានបង្ហោះលើ IG Story ដោយបញ្ជាក់ថា Aum និងជំនួយការគឺ A Supachai បានទូរស័ព្ទមកសុំទោសនាងហើយ។

ដោយសារតែវាជារឿងមួយដែលអ្នកនិយមលេងអ៊ីនធឺណិតកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាវិវាទរឿងស្នេហា៥ឆ្នាំរបស់ Aum Patchrapa និងអ្នកជំនួញ Pok Phornprapha នៅក្នុងព្រឹត្តិការណ៍នេះ Matt Peeranee ជាប់ពាក់ព័ន្ធការចោទប្រកាន់ថា នាងគឺជាជនទី៣ដែលចូលមកបំបែកគូស្នេហ៍គេ រហូតដល់ការរិះគន់លើពិភពអនឡាញយ៉ាងខ្លាំងក្លា។

ទាក់ទងនឹងរឿងស្នេហាដ៏ចម្រូងចម្រាស Matt Peeranee ក៏ត្រូវបានសង្សារសំណព្វចិត្តនិងមិត្តជិតស្និទ្ធ ចេញមុខការពារថាមិនមែនដូចដែលមហាជនឃើញនោះទេស្របពេលដែលជំនួយការ Aum ក៏បានផ្ដល់បទសម្ភាសន៍ចោទទៅMatt ដូចគ្នា។ យ៉ាងណាមិញក្រោយរឿងរ៉ាបកាន់តែវែងឆា្ងយទើបទេពេលនេះ Mattបានចេញមកបង្ហោះសារលើបណ្ដាញសង្គម IG story ថា “ថ្ងៃនេះបង A និងបង Aum បានទូរស័ព្ទមកមិត្តភ័ក្តិ Matt ដើម្បីសម្តែងការសុំទោស។ Matt យល់ពីស្ថានភាពនេះ ហើយមិនចាប់អារម្មណ៍ទាល់តែសោះ។ អរគុណបងប្អូនដែលបានយោគយល់។ អរគុណមិត្តភ័ក្តិ និងបងប្អូនទាំងអស់គ្នា។ អរគុណដែលចេញមកបញ្ជាក់ការពិត (ស្រលាញ់អ្នកទាំងអស់គ្នា)។ សូមអរគុណពីបេះដូងរបស់ខ្ញុំ។ សូមអរគុណអ្នកគាំទ្រ និងក្រុមគ្រួសារ។ ទោះវាប៉ះខ្ញុំខ្លាំងប៉ុណ្ណា ក៏ខ្ញុំមិនដែលបោះបង់ចោលដែរ ។ អរគុណអ្នកទាំងអស់គ្នាក្នុងពិភពអនឡាញដែលមិនឆាប់វិនិច្ឆ័យ និងនៅជាមួយគ្នាជាចុងក្រោយ អរគុណសម្រាប់ការលើកទឹកចិត្ត និងការយល់ដឹងដែលបានផ្ញើមក។ Matt បានអានការបញ្ចេញមតិទាំងអស់។ លើកនេះខ្ញុំបានរៀននិងរីកចម្រើនមួយកម្រិតទៀតហើយ”!

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនសង្ស័យគូស្នេហ៍ពាន់លាន Patricia អាចដឹងរឿង Aum និងហៃសូ Pok បែកគ្នាមុនគេ
ចុចអាន៖មហាជនវាយបកទៅជំនួយការ Aum ក្រោយដឹងការពិតពីឃ្លិប រវាង Matt និងហៃសូ Pok

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច