ជីវិតកម្សាន្ដ
សែម សង្វាត ជួបទុក្ខផ្ទួនៗនាដើមឆ្នាំ២០២១
តារាចម្រៀងម្ចាស់បទ «កម្មករឆ្លងដែន» លោក សែម សង្វាត ខណៈឆ្លងចូលដល់ឆ្នាំ២០២១នេះស្រាបតែជួបនូវរឿងរ៉ាវស៊យផ្ទួនៗគ្នាស្ទើរនឹកស្មានមិនដល់សោះឡើយ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក សែម សង្វាត បានរៀបរាប់ថា ឈានចូលដល់ឆ្នាំ២០២១នេះលោកហាក់មានបញ្ហាផ្ទួនៗគ្នាតែម្តង។ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោក សែម សង្វាត បានធ្វើការបង្ហោះសាររៀបរាប់ភ្ជាប់ជាមួយរូបថតកំពុងសម្រាកនៅលើគ្រែពេទ្យទាំងដៃកំពុងជាប់សេរ៉ូមថា គ្រួសារលោកពិតជាជួបបញ្ហាស៊យផ្ទួនៗគ្នា។

លោក សែម សង្វាត បាននិយាយថា មានបញ្ហាជាន់គ្នាម្សិលមិញពួកឡានតាក់ស៊ីអាសុំាយ៉ុង បើកវ៉ាគ្នាគាត់ប្រញាប់យកម៉ូយក៏បណ្តាលអោយប៉ះកន្ទុយឡានជាមួយកូនខ្ញុំធ្វើអោយដួលនិងរបួសដេរអស់បីថ្នេរ។ សូមលោកអ្នកមានឡានបើកមើលមនុស្សផង ។
តារាចម្រៀងលោក សែម សង្វាត បានបន្ថែមទៀតថា បើគិតថាបើកប៉ះហើយបើករត់បាត់គ្មានចុះមកសួរនាំអីមួយម៉ាត់ ហើយថ្ងៃនេះខ្ញុំក៏ឈឺចុកចាប់ក្នុងខ្លួនចូលពេទ្យមិនដឹងអ្នកណាមើលថែរអ្នកណាទេកូនអើយកូន ថែរខ្លួនផងណា។ តាមរយៈនេះដែរក៏មានអ្នកគាំទ្របានផ្ញើសារជូនពរលោកនិងកូនប្រុសឲ្យឆាប់ជាសះស្បើយផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា