ជីវិតកម្សាន្ដ
ឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិ ជាបវរកញ្ញាវ័យក្មេង កម្ពុជា ដំបូងគេ
ជារឿងមួយដែលជាទីមោទកភាពរបស់ប្រទេសកម្ពុជា ខណៈឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣ ដែលប្រព្រឹត្តឡើងនៅប្រទេសថៃ។

ទន្ទឹមនោះដែរ អំឡុងពេលប្រកួត Queen តូច ឃឿន ប៉ូលីកា បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមយកជ័យជម្នះលើឆាកអន្តរជាតិ ទាំងការដើរបង្ហាញម៉ូដ និងការឆ្លើយសំណួរពីគណៈកម្មការ រហូតនាងអាចទទួលបានលទ្ធផលក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2023។
ជាមួយគ្នានេះដែរ ម្ចាស់មកុដ Miss Preteen Junior Idol World 2023 បានសរសេរសារថ្លែងអំណរគុណដល់អ្នកគាំទ្រថា “អរគុណអ្នកទាំងអស់គ្នាបានគាំទ្រខ្ញុំ ហើយជំរុញទឹកចិត្តខ្ញុំ។ នាងខ្ញុំត្រៀមខ្លួនធ្វើជា international queen ដែលល្អ ដែលជម្រុញទឹកចិត្តទាំងអស់គ្នាឲ្យមានភាពជឿជាក់ និងជឿជាក់លើខ្លួនឯង”។


សូមរម្លឹកដែរថា ឃឿន ប៉ូលីកា ជាបវរកញ្ញាវ័យក្មេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះមកុដ Miss Preteen Junior Idol World 2023 ក្នុងវ័យ១៤ឆ្នាំ។ ជាពិសេសលទ្ធផលដែលនឹកស្មានមិនដល់នេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាមានមោទកភាពលើរូបនាងយ៉ាងខ្លាំង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដេននី ក្វាន់ ប្រកាសបើកផ្លូវឲ្យ «ល្អហួស» ចូលប្រឡងវិស័យបវរកញ្ញាឆ្នាំ២០២៣នេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ