ជីវិតកម្សាន្ដ
ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់
កាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ ព្រះអង្គម្ចាស់ Harry បានចូលរួមកម្មវិធីកិច្ចសម្ភាសន៍ “៦០ នាទី ឬ 60 Minutes” ជាមួយលោក Anderson Cooper ចាក់ផ្សាយដោយ CBS ។ ក្នុងកិច្ចសម្ភាសន៍នេះ និយាយអំពី ការសោយទុក្ខ និងប៉ះពាល់ផ្លូវចិត្តព្រះអង្គម្ចាស់ Harry ជាខ្លាំង ។

ទ្រង់មានបន្ទូលថា “ខ្ញុំមានអារម្មណ៍ធ្ងន់ទ្រូងជាច្រើនឆ្នាំ ហើយខ្ញុំមិនអាចយំចេញសោះ ដូច្នេះទើបខ្ញុំព្យាយាមរកវិធីដើម្បីយំ” ។ ក្រោយមកព្រះអង្គម្ចាស់ Harry ងាកទៅរកការព្យាបាលដោយប្រើប្រាស់ព្រះឱសថដូចជា ayahuasca, psilocybin និងផ្សិតជាដើម ។ ទ្រង់បន្តទៀតថា “ខ្ញុំមិនណែនាំអ្នកឲ្យប្រើឱសថទេ ប៉ុន្តែប្រើដើម្បីបំភ្លេចមនុស្សសំខាន់ៗបាន បើអ្នកកំពុងជួបទុក្ខលំបាកវេទនាខ្លាំង” ។

ព្រះអង្គម្ចាស់ Harry បញ្ជាក់ប្រាប់ថាថ្នាំនេះរំសាយអារម្មណ៍កើតទុក្ខ និងជួយដាស់តឿននូវអ្វីដែលមាតាចង់បានសម្រាប់បុត្រគឺ “សេចក្ដីសុខ” ។ ក្រៅពីនេះព្រះអង្គម្ចាស់ក៏បានបន្ទោសខ្លួនឯងជាច្រើនឆ្នាំដោយសារតែមិនសូវព្រះកន្សែងអំឡុងពេលបុណ្យសពព្រះនាង Diana ផងដែរ ការពិតទៅមិនមែនទ្រង់មិនសោយទុក្ខនោះទេ មកពីព្រះអង្គនៅក្មេងពេកមិនសូវយល់ការ និងមិនព្រមទទួលស្គាល់ការពិត ណាមួយទ្រង់ទើបតែមានអាយុ ១២ ព្រះវស្សាប៉ុណ្ណោះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ១៩៩៧ (ជាឆ្នាំនៃគ្រោះថ្នាក់ចរាចរណ៍) ។

ខណៈមិនអស់ចិត្តនឹងការសោយទិវង្គតរបស់ព្រះមាតា ព្រះអង្គ Harry នៅតែព្យាយាមរំលឹក និងវែកញែកអំពីគ្រោះថ្នាក់រហូត ថែមទាំងបន្ទោសអ្នកតាមថតរូបយកព័ត៌មានថា “Paparazzi គឺជាចំណែកនៃគ្រោះថ្នាក់នេះ ប៉ុន្តែគ្រប់គ្នាបែរជារួចខ្លួនទៅវិញ” ៕
ចុចអាន ៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល ៧ យ៉ាង អំពីព្រះនាង Diana

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ