ជីវិតកម្សាន្ដ
ទម្លាយមូលហេតុ វណ្ណដា ចង់សហការជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
ប្រាកដណាស់សម្រាប់តារាចម្រៀងរ៉េបវ័យក្មេង លោក វណ្ណដា នាពេលបច្ចុប្បន្ន ត្រូវបានគេកត់ សម្គាល់ថា លោកមិនត្រឹមតែមានសមត្ថភាពធ្វើបទ Original Song នោះទេ ថែមទាំងមានទីផ្សារគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

លោក វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបដែលបានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជាក្នុងយុគសម័យកាលថ្មី ព្រោះលោកតែងតែនាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់ជាបន្តបន្ទាប់។

យ៉ាងណាមិញ ស្របពេលទីផ្សារសិល្បៈកំពុងទទួលបានការគាំទ្រច្រើនពីមហាជន និងមិត្តៗ យុវវ័យនេះដែរ តារាចម្រៀងរ៉េបលោក វណ្ណដា កាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀត តាមរយៈការប្រកាសចង់ចាប់ដៃគូសហការជាមួយរៀមច្បង ឱក សុគន្ធកញ្ញា។

ជាក់ស្ដែងនៅលើផេកមួយដែលមានឈ្មោះថា THE VANNDA បានទម្លាយឲ្យអ្នកគាំទ្រដឹងថា ថ្ងៃនេះអ្នកគាំទ្របានសួរ បងដា ថា បើ បងដា មានឱកាសអាចសហការជាមួយសិល្បករផ្សេង តើ បងដា ចង់សហការជាមួយសិល្បកររូបណា?។ ជាចម្លើយត្រូវបានលោក វណ្ណដា បង្ហើបថា សម្រាប់សិល្បករស្រុកគេ ប្រសិនបើអាច គាត់ចង់សហការជាមួយ Beyonc é ហើយសម្រាប់សិល្បករក្នុងស្រុក គឺបង ឱក សុគន្ឋកញ្ញា។

ចំពោះហេតុផលដែលតារារ៉េបលោក វណ្ណដា ចង់សហការជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានប្រភពបញ្ជាក់ថា មូលហេតុដែលគាត់រើសយក ឱក សុគន្ធកញ្ញា ដោយសារតែលោកគិតថា លោកបានសហការជាមួយសិល្បករប្រុសៗច្រើនហើយ អ៊ីចឹងទើបលោកចង់សហការជាមួយសិល្បការិនីម្ដង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ