ជីវិតកម្សាន្ដ
មិនខ្វល់រកគូស្នេហ៍ថ្មី Bella ខំរកប្រាក់ ទិញផ្ទះយ៉ាងស្កឹមស្កៃជូនអ្នកម្ដាយ
តាំងពីបែកបាក់ស្នេហ៍ កាលពីដើមឆ្នាំមុន តួឯកស្រីរឿង “បុព្វេសន្និវាស” Bella Ranee កាន់តែត្រូវប៉ាន់លើការផ្សាយពាណិជ្ជកម្ម និងលេចមុខក្នុងភាពយន្តល្បីៗជាច្រើនរឿង ដែលវាបានធ្វើឱ្យប្រជាប្រិយភាពរបស់នាង កាន់តែកើនឡើងជាលំដាប់។

បើទោះបី Bella នៅខ្លួនមួយជិត១ឆ្នាំហើយក្ដី តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ហាក់មិនខ្វល់ខ្វាយរកគូគាប់មកស្អំបេះដូងឡើយ ប៉ុន្តែនាងបានបន្តខិតខំលើអាជីពទ្វេដង ដោយប្រឹងរកប្រាក់ចំណូលបានកាន់តែខ្ពស់ ខណៈថ្មីៗនេះ នាងទើបតែទិញផ្ទះថ្មីជូនអ្នកម្ដាយជាទីស្រឡាញ់ ក្នុងថ្ងៃខួបកំណើតរបស់គាត់។

មុនថ្ងៃកំណើតអ្នកមានគុណមកដល់ Bella បានលួចទិញផ្ទះស្កឹមស្កៃមួយខ្នងជូនអ្នកម្ដាយ និងបាន Surprise គាត់នៅថ្ងៃខួបកំណើត កាលពីប៉ុន្មានខែមុន ហើយពេលនេះ ផ្ទះថ្មីបានរួចរាល់ជាស្ថាពរ និងបានធ្វើពិធីឡើងគេហដ្ឋាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

ពេលនេះទាំង Bella និងម្តាយបានផ្លាស់ទៅផ្ទះថ្មីហើយ ដោយមានការចូលរួមពីសាច់ញាតិ និងមនុស្សជិតស្និទ្ធប៉ុន្មាននាក់ ក្នុងពិធីឡើងគេហដ្ឋាន ព្រមទាំងមានការចូលរួមអបអរសាទរពីមិត្តក្នុងរង្វង់សិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើនផងដែរ ក្រោយពេល Bella បង្ហោះរូបនៅលើបណ្ដាញ Instagram ៕














ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តជិតស្និទ្ធទម្លាយចរិតពិត Aum ក្រោយនាងរងការស្ដីបន្ទោសយ៉ាងចាស់ដៃពីមហាជន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ