ជីវិតកម្សាន្ដ
រតនៈ ពិសី ព្រមានប្រើផ្លូវច្បាប់ចំពោះកូនបំណុលជំពាក់លុយមិនសង
តារាចម្រៀងសិចស៊ីតូចច្រឡឹងកញ្ញា រតនៈ ពិសី បន្ទាប់ពីសាងឈ្មោះល្បីលើវិថីសិល្បៈមួយសន្ទុះក្រោយមក នាងក៏បាត់វត្តមានពីវិស័យមួយនេះ ដើម្បីទៅក្ដោបក្ដាប់មុខជំនួញផ្ទាល់ខ្លួន។ ប៉ុន្តែទោះ បីជាយ៉ាងណាក្តី តារាស្រីរូបនេះ នៅតែបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ចូលបម្រើអារម្មណ៍អ្នកគាំទ្រដូចមុន។

ថ្វីត្បិតបច្ចុប្បន្នតារាស្រី កញ្ញា រតនៈ ពិសី បានកំពុងមមាញឹកលើអាជីពរកស៊ីផ្ទាល់ខ្លួនដែលក្តាប់បានឱកាសកាន់លុយណែនពេញដៃយ៉ាងនេះមែន តែថ្មីៗនេះ មានការទម្លាយថា នាង ក៏កំពុងជួបរឿងពិបាកចិត្តផងដែរ ព្រោះកូនតុងទីនបោកលើសេចក្ដីទុកចិត្ត ដោយជំពាក់លុយរាប់ម៉ឺនដុល្លារមិនព្រមសង។ ម្យ៉ាងទៀតឥឡូវនេះ នាង បានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ។

តារាចម្រៀង រតនៈ ពិសី បានបញ្ជាក់ឲ្យដឹងថា រឿងដែលថ្មីសម្រាប់នាងនាដើមឆ្នាំ ២០២៣ នេះ គឺចាត់វិធានការប្ដឹងទៅលើអ្នកដែលជំពាក់លុយអត់សងចូលគុកទាំងអស់។ នាងថា កុំឃើញខ្លាដេកថាខ្លាងាប់ ធ្វើទាំងអស់មិនទុកទេ គឺម្ដងមួយៗ …។ ចំណាំមុខ ម្នាក់នេះទុកឲ្យហើយផង មិនណយប៉ុន្មានទេ សូមប្រាប់ព្រោះអត់ធ្មត់មានដែនកំណត់។

ស្រីស្រស់ រតនៈ ពិសី បានបន្ថែមទៀតថា មកទល់ពេលនេះ នាង បានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការហើយ ពោលគឺរង់ចាំតែដីកាធ្លាក់មកប៉ុណ្ណោះ។ នាង នឹងបង្ហាញមុខ និងឈ្មោះបុគ្គលរូបនោះឲ្យមហាជនបានឃើញ និងស្គាល់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង