Connect with us

ជីវិតកម្សាន្ដ

អាល់ប៊ុមថ្មីរបស់ក្រុម TXT ត្រូវបញ្ជាទិញមុន កើនលើស ១.៥៦ លានបន្ទះ

បានផុស

នៅ

ក្រុមចម្រៀងកូរ៉េ TXT បានទទួលបានការបញ្ជាទិញជាមុនពីអាល់ប៊ុមថ្មី The Name Chapter: temptation កើនលើស ១.៥៦ លានបន្ទះ ដោយអាល់ប៊ុមនេះត្រូវបានគេរំពឹងថា នឹងក្លាយទៅជាការពេញនិយមមួយទៀតរបស់ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងផលិកម្ម Big Hit Music បាននិយាយថាអាល់ប៊ុមថ្មី “The Name Chapter: temptation” របស់ TXT ដែលជា EP ទីប្រាំរបស់ក្រុមនេះនឹងចេញនៅថ្ងៃទី ២៧ ខែ មករា វេលាម៉ោង ២ រសៀល ដែលនិយាយពីជីវិតយុវវ័យនិងសេរីភាព។

យោងតាមក្រុមហ៊ុនចែកចាយអាល់ប៊ុម YG PLUS បានប្រកាសនៅថ្ងៃទី ១០ ខែមករា អាល់ប៊ុមខ្នាតតូចទី ៥ នាពេលខាងមុខរបស់ក្រុម TXT មានចំណាងជើង ‘The Name Chapter: Temptation’ បានកើនឡើងបញ្ជាទិញជាមុនលើសពី ១.៥៦ លានបន្ទះ គិតត្រឹមថ្ងៃទី ៩ ខែមករា។ នេះជាកំណត់ត្រាខ្ពស់បំផុតរបស់ TXT ក្នុងការបញ្ជាទិញទុកមុន ខណៈដែលកំណត់ត្រាពីមុនរបស់ពួកគេគឺ ១.៤៧ លានបន្ទះ នៅក្នុងការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមខ្នាតតូចទី ៤ របស់ពួកគេ ‘minisode 2: Thursday’s Child’ ។

ទន្ទឹមនឹងនេះដែរ វានៅសល់ពេលជាងពីរសប្តាហ៍ទៀតសម្រាប់ការបញ្ជាទិញជាមុន ដោយសារអាល់ប៊ុមនេះត្រូវបានកំណត់ថា ក្លាយអាល់ប៊ុមដ៏ពេញនិយមសម្រាប់វិលត្រលប់មកវិញរបស់ TXT ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖BLACKPINK ចាយលុយមិនតិចទេ លើយន្តហោះឯកជនជិះមកប្រគំតន្ត្រីនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តកំពង់ធំ
ព័ត៌មានជាតិ៤៨ វិនាទី មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៤០ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១ ម៉ោង មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម