Connect with us

ជីវិតកម្សាន្ដ

រំលឹកប្រវត្តិខ្លះៗ ពីតារាចម្រៀងល្បីឈ្មោះជំនាន់មុន អ្នកស្រី ប៉ែន រ៉ន

បានផុស

នៅ

អ្នកស្រី ប៉ែន រ៉ន ជា​អតីត​តារា​ចម្រៀងខ្មែរ​ដ៏​ពេញ​និយម ​របស់​ប្រជាជន​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០។ តារា​ចម្រៀង​ល្បី​ឈ្មោះ​មុន​ឆ្នាំ ១៩៧៥ រូប​នេះ ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ដើម​ទសវត្សរ៍ ៦០ មក​ម្ល៉េះ។ អ្នកស្រី មាន​កិត្តិសព្ទ​ល្បី​ប្រដំប្រសងគ្នា​ ជាមួយ​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះ​នា​ពេល​នោះ​ដែរ គឺ អ្នកស្រី រស់ សេរីសុទ្ឋា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប៉ែន រ៉ន ជាអតីត​អ្នក​ចម្រៀង​ដ៏​ល្បីល្បាញ​លំដាប់​ដ៏​កំពូល​មួយ​រូប មាន​ទឹកដម​សំនៀង​ពីរោះ​ក្រអួន​ក្រអៅ សូម្បី​តែ​សំឡេង​គ្រហឹម ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បះ​រោម​ផង​ដែរ។ អ្នកស្រី អាច​ច្រៀង​ចម្រៀង​បាន​គ្រប់​បទ នៃ​បទ មិន​ថា​បទ​កម្សត់ តម្អូញតម្អែរ មហា​ទំនួញ​សោយសោក​ប៉ុណ្ណា​នោះ​ទេ។ ឯ​បទ​សប្បាយ​យេៗ ញាក់ញ័រ លោកស្រី ប៉ែន រ៉ន ក៏​អាច​ច្រៀង​បាន ហើយ​បទ​មនោសញ្ចេតនា ស្នេហា​ក៏​រឹតតែ​ពីរោះ។ ចំពោះ​បទ​ភ្លេងការ​វិញ ក៏​រណ្ដំ​ថែម​ទៀត។

អ្នកស្រី ប៉ែន រ៉ន ជា​សិល្បៈ​ការិនី​នៅ កម្ពុជា ដែល​មាន​ឥទ្ធិពល​ជាង​គេ ដោយ​អ្នកស្រី​មិន​ងាយ​ចំណុះ​ក្នុង​ស្ថាប័ន​ណាមួយ​ឡើយ។ អ្នកស្រី ប៉ែន រ៉ន បាន​ចាប់​ដៃគូ​ច្រៀង​ជាមួយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត កាលពី​អំឡុង​ឆ្នាំ ១៩៦៦ ធ្វើឲ្យ​កិត្តិសព្ទ​របស់​អ្នកស្រី​ កាន់តែ​ល្បីល្បាញ។

តារា​ចម្រៀង​ល្បី​ឈ្មោះ​មុន​ឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​បាត់ដំបង (ម្ដុំ​ស្ថានីយ​រថភ្លើង)។ ឪពុក​របស់​អ្នកស្រី ប៉ែន រ៉ន ជា​បុគ្គលិក​ស្ថានីយ​រថភ្លើង មាន​តួនាទី​ជា​អ្នក​កាច់​ផ្លូវ​ដែក​ឲ្យ​រថភ្លើង​ប្ដូរ​ផ្លូវ។ រីឯ​ម្ដាយ​អតីត​តារា​ខ្មែរ​ដ៏​ពេញ​និយម​របស់​ប្រជាជន​ខ្មែរ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ រូប​នេះ គឺជា​មេផ្ទះ។

ម្ចាស់​បទ «កញ្ញា ៨០ គីឡូ» អ្នកស្រី ប៉ែន រ៉ន មាន​បងប្អូន​បង្កើត​ចំនួន ៥ នាក់ ៖
១- លោក ប៉ែន ស៊ីថា អ្នក​បញ្ចូល​សំឡេង​ក្នុង​ខ្សែ​ភាពយន្ត ប្រចាំ​ទឹកដី​ខេត្ត​បាត់ដំបង
២- លោក ប៉ែន លន់ អ្នក​ប្រដាល់
៣- អ្នកស្រី ប៉ែន រ៉ន (អ្នកស្រី​ផ្ទាល់)
៤- លោក ប៉ែន កថាថន អ្នកប្រដាល់
៥- អ្នកស្រី ប៉ែន រ៉ម អ្នកចម្រៀង។

រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ប៉ែន រ៉ន មិន​សូវ​មាន​អ្នក​ដឹង​ទេ។ ម្ចាស់​បទ «កញ្ញា ៨០ គីឡូ» បាន​ទទួល​មរណភាព​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ក្រោយ​ថ្ងៃ ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម ប៉ុល ពត ជម្លៀស​ទៅ​រស់នៅ​ស្រុក​បាទី ខេត្ត​តាកែវ។ តារា​ចម្រៀង​ល្បី​ឈ្មោះ​មុន​ឆ្នាំ ១៩៧៥ អ្នកស្រី ប៉ែន រ៉ន ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម ប៉ុល ពត សម្លាប់​ នៅ​ខេត្ត​តាកែវ។

កូនខ្មែរ ពិត​ជា​សោកស្ដាយ​ខ្លាំង​បំផុត ដែល​បាត់បង់​វីរ​សិល្ប​ការិនី​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ ដោយសារ​ទង្វើ​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម។ ដ្បិតតែ​រូប​កាយ​បាន​ស្លាប់​ទៅ​ហើយ​ក្ដី តែ​កេរ្តិ៍ឈ្មោះ​អ្នកស្រី ប៉ែន រ៉ន នៅតែ​ល្បីល្បាញ និង​ដក់​ជាប់​ក្នុង​ចិត្ត បេះដូង កូន​ខ្មែរ​ជំនាន់​ក្រោយ​ដដែល។

ចំណោម​បទចម្រៀង​ប្រហែល​រាប់​រយ​បទ​ដែល អ្នកស្រី ប៉ែន រ៉ន បាន​បន្សល់ទុក សូម​លើក​យក ៦១ បទ មក​បង្ហាញ រួមមាន ៖

១.កញ្ញា ៨០ គីឡូ
២.កន្លង់​ភ័យ​ខ្លួន
៣.កម្មពៀរ
៤.កំលោះ​ឡាន​ក្រហម
៥.ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត
៦.ក្រ​យប់​ម្ល៉េះ​ហ្ន៎!
៧.គ្មាន​ពីរ​ទេ​ព្រហ្មចារី
៨.ចង់​នៅ​លើ​មេឃ
៩.ចិត្ត​ស្រីៗ
១០.ចាំ!ចាំ!ចាំ
១១.ច័ន្ទពេញបូរមី
១២.ច្រឡំ​ប្ដី​គេ
១៣.ឆ្នាំ​អូន ៣១
១៤.ជួប​តែ​ប្រុស​ក្បត់
១៥.ជើងមេឃ​ពណ៌ខ្មៅ
១៦.ជំនោរ​ត្រជាក់
១៧.ថ្ងៃ​ណា​បង​ទំនេរ
១៨.បង​កុំ​ព្រួយ
១៩.បណ្ដាំ​ទន្លេ​បួន​មុខ
២០.ប្រុស​ចង្រៃ
២១.ប្រុស​ស្នេហ៍
២២.ប្រុស​រាង​យេយេ
២៣.មិន​ចង់​ស្គាល់​ទេ​ក្ដី​ស្នេហា
២៤.មិន​សុខ​ចិត្ត​ទេ
២៥.មេត្តា​អូន​ផង
២៦.មេម៉ាយ​បី​ដង
២៧.ម្ចាស់​ចិន្ដា
២៨.រាត្រី​នៅ​ប៉ៃលិន
២៩.រាំ​ចង្វាក់​ថ្វីស
៣០.រាំ​អា​ហ្គោៗ
៣១.វាល​ស្រី​ស្រណោះ
៣២.វាល​ស្មៅ​ខៀវ​ខ្ចី
៣៣.សប្បាយ​អ្វី​ម៉្លេះ
៣៤.សួរ​អី​សួរ​ចុះ
៣៥.សែន​ខ្មាសគេ
៣៦.សំឡេង​ឃ្មោះ​ការ
៣៧.ស្ដាយ​ចិត្ត​ដែល​ស្រលាញ់
៣៨.ស្នេហ៍​ក្រោម​ម្លប់​ជ្រៃ
បទចម្រៀង​ឆ្លងឆ្លើយ​ជាមួយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត
១.ខែចេត្រ​ចូល​ឆ្នាំ
២.ចូល​ជ្រក​សិន​នាង
៣.បណ្ដែត​ក្បូន​លេង (កម្សាន្ត​គង្គា)
៤.រូប​ពីរ​ជីវិត​មួយ
៥.ស្នេហ៍​ដូច​ជើង​មេឃ
៦.ស្ម័គ្រ​អូន​មួយ
៧.សុំ​ថត​មួយ
៨.កូនកាត់​បី​សាសន៍
បទចម្រៀង​ឆ្លងឆ្លើយ​ជាមួយ​អ្នកស្រី រស់ សេរីសុទ្ឋា
១.ទេសចរ​ក្នុង​ក្ដី​ស្រមៃ
២.ទេសភាព​ឋាន​កណ្ដាល
៣.មួយ​ថ្ងៃ​ល្អ​បី​ដង
៤.មួយស មួយ​ខ្មៅ (jerk)
៥.ទោច​យំ​ហៅ​កូន (soundtrack)
៦.ល្អណាស់ប្ដីខ្ញុំ (រាំវង់)
៧.ប្ដីខ្ញុំ (រាំវង់)
៨.អមរាព្រាត់ប្តី (soundtrack)
៩.ថៅកែ​ត្បូង​ណា​កូន
១០.ខ្វះ​អី​ប្រុស​ស្អាត
១១.ក្រមុំ​ទាំង ៣
១២.មិន​ព្រម​ទេ​ចុង
បទចម្រៀង​ឆ្លងឆ្លើយ​ជាមួយ​អ្នក​ចម្រៀង​ដទៃ​
១.ស្រលាញ់​ស្រី​ណាស់ (ជាមួយ​លោក អ៊ិន យ៉េង)
២.អាណិត​អូន​ផង​ប្ដី​អើយ (ជាមួយ​លោក អ៊ឹង ណារី)
៣.កន្ទឹមត្បូង​ឡក (ជាមួយ​លោក ជា សាវឿន)។

ក្នុងចំណោម​បទចម្រៀង​ ដែល​បាន​បន្សល់ទុក​ទាំងអស់​នោះ​ អ្នកស្រី ប៉ែន រ៉ន ក៏​ជា​អ្នក​និពន្ធ និង ច្រៀង​ដោយ​ខ្លួនឯង ឬ ជាមួយ​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរីសុទ្ឋា ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម