ជីវិតកម្សាន្ដ
ណូយ វ៉ាន់ណេត យកដៃឱបទ្រូង ហើយសួរខ្លួនឯងថា ជីវិតអើយតើអ្នកហត់ទេ?
តារាចម្រៀងលោកគ្រូ ណូយ វ៉ាន់ណេត ថ្វីត្បិតអាជីពសិល្បៈបច្ចុប្បន្នហាក់មានការស្ងប់ស្ងាត់បន្តិចក្ដី តែកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់លោកគ្រូ នៅតែដក់ជាប់បេះដូងអ្នកគាំទ្រជានិច្ច។
ជាការពិតលោកគ្រូ ណូយ វ៉ាន់ណេត គឺជាវីរសិល្បករដ៏មានទេពកោសល្យខ្ពស់ ដែលជាគំរូល្អសម្រាប់អ្នកសិល្បៈជំនាន់ក្រោយៗទៀត។ ទន្ទឹមគ្នានេះ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់មហាជនពេលនេះ លោកគ្រូ ណូយ វ៉ាន់ណេត ស្រាប់តែសុខៗ លោកបានបញ្ចេញសារប្លែកមួយ ដោយសួរខ្លួនឯងថា ជីវិតអើយ តើអ្នកហត់ទេ?។
តារាចម្រៀងសំនៀងពីរោះរណ្ដំចិត្តបំពេអារម្មណ៍អ្នកស្ដាប់គ្រប់វ័យមិនចេះជិនណាយ លោកគ្រូ ណូយ វ៉ាន់ណេត បានរៀបរាប់បែបកម្សត់ថា កុំត្អូញអី បន្តទៅមុខទៀត ថ្ងៃណាត្រឡប់ទៅវិញក៏ទៅចុះ អ្នកធ្វើល្អបន្តទៅមុខទៀតទៅ អាណិតជីវិតណាស់ អ្នកហត់ហើយ អរគុណដល់ប្អូនៗសិល្បករសិល្បការិនី។ ក្រោយឃើញការបង្ហោះបែបនេះ អ្នកគាំទ្រ បានបញ្ចេញមតិថា ហ្នឹងហើយជីវិតការងារដដែលៗ ដេកក៏ដដែល ដើរក៏ដដែល ញ៉ាំក៏ដដែល រកទទួលទានក៏ដដែល និងការងារផ្សេងៗទៀត ក៏នៅតែដដែល នេះហើយហៅថាការងារជីវិតត្រូវទទួលស្គាល់នៅការពិតចុះ។
តារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញ ជាមួយនឹងទឹកដមសំឡេងពីរោះក្រអួនក្រអៅអង្រួនបេះដូងអ្នកស្ដាប់លោកគ្រូ ណូយ វ៉ាន់ណេត កន្លងមក បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ចំពោះជីវិតរស់នៅឯកជនក្រៅរង្វង់សិល្បៈរបស់លោក និងក្រុមគ្រួសារ។
ជាមួយគ្នានេះ គេធ្លាប់នៅចាំបានថា កាលពីកន្លងទៅ លោកគ្រូ ណូយ វ៉ាន់ណេត ក៏បានធ្វើឲ្យអ្នកគាំ ទ្រមានការភ្ញាក់ផ្អើលផងដែរ ក្រោយពេលលោកបានបញ្ចេញរូបថតប៉ុន្មានសន្លឹកស្ថិតក្នុងសកម្មភាពធ្វើកម្មករសំណង់។ ប៉ុន្តែជាចម្លើយ ត្រូវបានលោកគ្រូបញ្ជាក់ថា នេះគ្រាន់តែការងារបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ