Connect with us

ជីវិតកម្សាន្ដ

រ៉ូបតារាស្រី Margot Robbie ចំណាយពេលធ្វើដល់ទៅ ៧៥០ ម៉ោង

បានផុស

នៅ

ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៨ព្រឹក ជាថ្ងៃសម្រាប់កម្មវិធី Golden Globes មានទីតាំងនៅ Beverly Hilton ។ កម្មវិធី Golden Globes មានតារាល្បីៗជាច្រើនចូលរួមដូចជា Jenna Ortega, Selena Gomez, Rihanna និងតារាល្បីច្រើនដួងទៀត ។ ក្នុងចំណោមពួកគេក៏លេចឡើងនូវវត្តមានតារាស្រីជនជាតិអូស្ត្រាលី  Margot Robbie ជាមួយរ៉ូបពណ៌ផ្កាឈូកម៉ាក ​Chanel ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ូប​ពណ៌​ផ្កាឈូកតុបតែងដោយ​ត្បូង​គ្រីស្តាល់​ ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុតសម្រាប់តារា​សម្តែង​រូបនេះ ។ សិប្បករម៉ាក Chanel បានចំណាយពេល ៧៥០ម៉ោង ដើម្បីធ្វើរ៉ូបរបស់ Marget ដែលមានលក្ខណៈពិសេសដោយសារប៉ាក់ក្រណាត់ពណ៌ផ្កាឈូកស្រាល និងស្បៃសូត្រឌិនអង្កាំជាមួយនឹងរោមសត្វ ។ រ៉ូបនេះមានម៉ូដមិនសូវប្លែកទេ ព្រោះវាស្ថិតក្នុងម៉ូដនារដូវស្លឹកឈើជ្រុះរបស់ Chanel ឆ្នាំ ២០២២ ច្នៃម៉ូដដោយនាយកច្នៃប្រឌិត Virginie Viard ។ Katie Young អ្នករចនាម៉ូដរបស់ Margot Robbie និយាយថា “រំភើបណាស់ដែលធ្វើបានការជាមួយ Chanel ក្នុងការបង្កើតរ៉ូបនេះ” ។ នាងបន្តទៀតថា ការធ្វើរ៉ូបត្រូវចំណាយពេលរាប់ខែទម្រាំរួចរាល់តាំងពីររដូវស្លឹកឈើជ្រុះរហូតមកដល់ឥលូវទើបរាងហួសសម័យបន្តិចទៅ ។

ក្រៅពីរ៉ូបដ៏ស្រស់ស្អាត តារាស្រី Margot ធ្វើការលម្អខ្លួនជាមួយក្រវិលពេជ្យធ្វើពីមាស ១៨ការ៉ាត់, ត្បូងខ្ទាស់អាវ, និងចិញ្ចៀនសុទ្ធតែបានពី Chanel ទាំងអស់ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ កម្រាលព្រំក្រហម Met Gala ឆ្នាំ ២០២១ មិនត្រឹមតែការស្លៀកពាក់ប្លែក សូម្បីម៉ូដសក់​ ក៏ប្រសិទ្ធិនាមថា ” សាហាវ “

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម