ជីវិតកម្សាន្ដ
BLACKPINK អាចប្រគំតន្ត្រី Coachella លើកទីពីរ នៅ សហរដ្ឋអាមេរិក
ជាផ្លូវការហើយក្រុមចម្រៀង BLACKPINK នឹងសម្តែងជាលើកទីពីរនៅមហោស្រពតន្ត្រី Coachella របស់សហរដ្ឋ អាមេរិក ដែលការបង្ហាញខ្លួនជាលើទីពីរក្នុងនាមជាតារាចម្រៀង K-pop ដំបូងគេក្នុងបញ្ជីឈ្មោះសិល្បៈករជួរមុខ (Headliner) ។
នៅក្នុងការប្រកាសជាផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) មហោស្រពតន្ត្រី និងសិល្បៈ Coachella Valley បានបង្ហាញឈ្មោះក្រុមនិងតារាចម្រៀងសម្តែងសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងប្រារព្ធឡើងនៅក្លឹប Empire Polo ក្នុងទីក្រុង Indio រដ្ឋកាលីហ្វ័រញ៉ា ដែលមានក្រុម BLACKPINK, តារារ៉េប Bad Bunny និងតារាចម្រៀង Frank Ocean ក្នុងបញ្ជីឈ្មោះសិល្បៈករជួរមុខ (Headliner) ។
ជាមួយគ្នានេះ BLACKPINK ធ្លាប់បានសម្តែងនៅ Coachella ក្នុងឆ្នាំ ២០១៩ ជាពិសេសសម្រាប់ការត្រលប់មកវិញក្នុងព្រឹត្តិការណ៍សម្តែងនៅឆ្នាំនេះ ពួកគេនឹងក្លាយជាសិល្បករ K-pop ដំបូងគេដែលដាក់ក្នុងបញ្ជីឈ្មោះសិល្បៈករជួរមុខ (Headliner) ។
លើសពីនេះ BLACKPINK កំពុងទទួលបានការចាប់អារម្មណ៍ពីមហោស្រពតន្ត្រីអន្តរជាតិ ធំៗជាច្រើននៅក្រៅប្រទេស ក្រៅពី Coachellaឆ្នាំនេះនឹងប្រារព្ធឡើងខែ មេសា។ BLACKPINK នឹងរួមសម្តែងក្នុងព្រឹត្តិកាណ៍ Music Festival ដ៏ធំរបស់ចក្រភពអង់គ្លេស British Summer time Hyde Park នៅខែកក្កដាផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អាល់ប៊ុមថ្មីរបស់ក្រុម TXT ត្រូវបញ្ជាទិញមុន កើនលើស ១.៥៦ លានបន្ទះ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍