ជីវិតកម្សាន្ដ
សុះ ម៉ាច ៖ បទ”ព្រះគុណអ្នកម្ដាយ” ដែលខ្ញុំច្រៀងតាំងពីឆ្នាំ ២០០០ ក្លាយជារឿងពិត
តារាចម្រៀងលោក សុះ ម៉ាច បានរម្លឹកស្នាដៃបទចម្រៀងរបស់លោកអំឡុងឆ្នាំ ២០០០ ដោយភ្ជាប់ជាមួយសារយ៉ាងកម្សត់ថា បទ “ព្រះគុណអ្នកម្ដាយ” ដែលខ្ញុំច្រៀងតាំងពីឆ្នាំ ២០០០ បានក្លាយជារឿងពិត។
ការទម្លាយពីសំណាក់លោក សុះ ម៉ាច នាពេលនេះ បានធ្វើឡើងក្រោយពេលអ្នកម្ដាយជាទីស្រលាញ់របស់លោកទើបបានទទួលមរណភាពក្នុងអាយុ ៨៥ ឆ្នាំ កាលពីថ្មីៗកន្លងទៅ។
លោក សុះ ម៉ាច បានរៀបរាប់ជាមួយបទចម្រៀងដ៏កម្សត់នោះថា បទចម្រៀង(ព្រះគុណអ្នកម្ដាយ) ដែលខ្ញុំច្រៀងតាំងពីឆ្នាំ ២០០០ បានក្លាយជារឿងពិតរបស់ខ្លួនឯង។
លោក សុះ ម៉ាច និយាយបន្តទៀតថា សូមវិញ្ញាណក្ខន្ធអ្នកម្ដាយទៅកាន់ឋានសុគតិភពចុះ កុំបីអាល័យ កូនឡើយ។ កូនម្ដាយម្នាក់នេះ នឹងនៅតែជាកូនល្អរបស់ម៉ែជានិច្ច។ អរគុណដែលបានផ្ញើបទចម្រៀងជាមួយកម្រងរូបភាពនេះមកឲ្យខ្ញុំ។
គួររម្លឹកថា តារាជើងចាស់លោក សុះ ម៉ាច កាលពីថ្មីៗនេះបានរៀបរាប់ទាំងអារម្មណ៍សោកសៅថា អ្នកម្ដាយរបស់ខ្ញុំលាខ្ញុំរហូតហើយ។ ម្ដាយខ្ញុំ ទៅជួបលោកឪពុក និងជីដូនជីតាញាតិការបស់គាត់ហើយ ម្ដាយខ្ញុំផុតកម្មពៀរហើយ។
លោកបញ្ជាក់ថា ម្ដាយរបស់លោកទទួលមរណភាពនៅជ្រោយចង្វារ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ហើយជាថ្ងៃដែលលោកបែកម្ដាយគ្មានថ្ងៃជួប គ្មានឮវាចាលោកទៀតឡើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ