Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៤រូប ធ្លាប់មានពាក្យចចាមអារ៉ាមស្នេហាជាមួយ G-Dragon ផ្អើលអ្នកគាំទ្រ

បានផុស

នៅ

តារាចម្រៀង G-Dragon សមាជិកក្រុមបុរស BIGBANG ជាតារាប្រុសដ៏មានប្រជាប្រិយភាពក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ក៏ជាតារាមួយរូបដែលសម្បូរពាក្យចចាមអារ៉ាមណាត់ជួបជាមួយស្រីស្អាតជាច្រើននាក់ នៅក្នុងវិស័យសិល្បៈដូចគ្នា រហូតផ្ទុះផ្អើលអ្នកគាំទ្រ។ តួយ៉ាងដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាបង្ហាញម៉ូដ Moon Seo Yoon

ថ្មីៗនេះ សារព័ត៌មានកូរ៉េបានរាយការណ៍ក្នុងពេលដំណាលគ្នាថា G-Dragon កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីដល់ទៅ ២នាក់ ម្នាក់គឺចៅស្រីនៃសាជីវកម្មដ៏ល្បីបំផុតនៅក្នុងប្រទេសកូរ៉េ និងម្នាក់ទៀតគឺតារាបង្ហាញម៉ូដ Moon Seo Yoon ។ G-Dragon ល្បី​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ Moon Seo Yoon ពេល​ពួក​គេ​ទៅ​ប្រគំ​តន្ត្រី​ជាមួយ​គ្នា។ គេសង្កេតឃើញថា តារាបង្ហាញម៉ូដរូបនេះ បានបង្ហោះរូបភាពជាបន្តបន្ទាប់ជាមួយ G-Dragon នៅលើផេកផ្ទាល់ខ្លួនរបស់នាង ហើយទទួលបានការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ ទោះបីជាយ៉ាងណា ពេលនេះខាងក្រុមហ៊ុន YG Entertainment និងភាគីរបស់ Moon Seo Yoon បានបដិសេធការណាត់ជួបរវាងអ្នកទាំងពីរថា វាសុទ្ធតែជាពាក្យចចាមអារ៉ាមនោះទេ។

តារាសចម្រៀង Jennie សមាជិក BLACKPINK

ដំណឹង​ណាត់​ជួប​គ្នា​រវាង Jennie និង​ G-Dragon ធ្លាប់ទទួល​បាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ហើយមកទល់បច្ចុប្បន្ន ពុំមានសាមីខ្លួនខាងណា ចេញមកបកស្រាយពាក្យចចាមអារ៉ាមស្នេហានេះឡើយ។ ទាំងទីភ្នាក់ងារផលិតកម្ម YG Entertainment ទាំងតារាប្រុសស្រីទាំងពីររូប សុទ្ធតែសម្ងំស្ងៀមទាំងអស់ រហូតធ្វើឱ្យពាក្យខ្សិបខ្សៀវស្ងប់ស្ងាត់ទៅវិញ។

តារាបង្ហាញម៉ូដ Nana Komatsu

Nana Komasu ជានារីរៀបការហើយ ប៉ុន្តែពាក្យចចាមអារ៉ាមស្នេហាជាមួយ G-Dragon ទាញនាំឱ្យនាងទទួលបានការចាប់អារម្មណ៍ច្រើនបំផុត។ យោងតាមសារព័ត៌មាន តារាប្រុស G-Dragon និងតារាម៉ូដែលជប៉ុន បានលង់ស្រឡាញ់គ្នា អំឡុងពេលថតរូបរួមគ្នា។ ក្រោយ​ពេល​នោះ ពួក​គេ​កាន់តែ​ស្និទ្ធស្នាល​ រហូតបង្កជាពាក្យចចាមអារ៉ាមស្នេហាឆ្លងប្រទេស។ កាសែតមួយបានរកឃើញថា Nana ធ្លាប់ចូលរួមការប្រគុំតន្ត្រីរបស់ក្រុម BIGBANG នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីគាំទ្រ G-Dragon ប៉ុន្តែ YG Entertainment មិនបានបញ្ជាក់ពីទំនាក់ទំនងនេះនោះទេ។

តារាចម្រៀង Lee Joo Yeon

នៅចុងឆ្នាំ២០១៧ សមាជិក BIGBANG និងអតីតសមាជិកក្រុម After School នាង Joo Yeon ធ្លាប់បង្កពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ពាសពេញបណ្ដាញសង្គម។ សារព័ត៌មាន Dispatch បានរាយការណ៍ថា គូស្នេហ៍មួយគូនេះបានទៅកោះ Jeju ជាមួយគ្នារយៈពេល ៣ថ្ងៃ។ ទោះ​ជា​យ៉ាង​ណា ភាគី​របស់ Joo Yeon បាន​បដិសេធ​ថា​នាង​មិន​បាន​ទាក់ទង​នឹង G-Dragon នោះទេ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០១៨ G-Dragon ចេញមុខនិយាយថា គ្មានសមាជិកក្រុមណាម្នាក់របស់ BIGBANG មានទំនាក់ទំនងស្នេហាឡើយ។

ចុះ​ប្រិយមិត្ត​វិញ​ ធ្លាប់ឮពាក្យចចាមអារ៉ាមទាំងនេះឬទេ? ហើយយល់យ៉ាងណាដែរ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ YG ច្រានចោលចចាមអារ៉ាមថា G-Dragon មានទំនាក់ទំនងស្នេហាជាមួយចៅស្រីថៅកែធំនៅ កូរ៉េ

ចុចអាន៖ អាល់ប៊ុមថ្មីរបស់ក្រុម TXT ត្រូវបញ្ជាទិញមុន កើនលើស ១.៥៦ លានបន្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម