ជីវិតកម្សាន្ដ
ចាប ចៀន រំភើបពេលកូនស្រីច្បងទទួលលទ្ធផលល្អក្រោយបញ្ចប់មហាវិទ្យាល័យ
តារាកំប្លែងជើងចាស់វោហាស័ព្ទមិនចេះរឹងស្ងួតនាយ ចាប ចៀន ក្រោយកូនស្រីច្បងទទួលបានលទ្ធផលល្អក្នុងការបញ្ចប់មហាវិទ្យាល័យ ក្នុងនាមទឹកចិត្តលោកជាឪពុកបានសម្តែងក្តីរំភើបខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

រឿងដែលអ្នកគាំទ្រកត់សម្គាល់ និងសរសើរលោក ចាប ចៀន ទៀតនោះព្រោះលោកជាឪពុកដែលចិញ្ចឹមកូនបានល្អស្តាប់តាមដំបូន្មានរហូតឆ្នាំនេះកូនស្រីច្បងរៀនចប់មហាវិទ្យាល័យហើយបានទទួលលទ្ធផលល្អជាសិស្សឆ្នើមប្រចាំថ្នាក់រហូតបំណាច់ឆ្នាំ ខណ:កូនប្រុសទី២ក៏ទើបតែប្រលងជាប់បាក់ឌុបបញ្ចប់ថ្នាក់ទី១២ត្រៀមចូលមហាវិទ្យាល័យ។

នាយ ចាប ចៀន ថ្លែងប្រាប់ទាំងរំភើថា «សម្រាប់ជីវិតខ្ញុំនេះគឺជាថ្ងៃដែលខ្ញុំសប្បាយរីករាយបំផុតរកអ្វីប្រៀបផ្ទឹមពុំបានព្រោះបានឃើញកូនស្រីច្បងរៀនចប់មហាវិទ្យាល័យ ហើយបានទទួលលទ្ធផលល្អជាសិស្សឆ្នើមប្រចាំថ្នាក់រហូតបំណាច់ឆ្នាំ។ បន្ទាប់មកកូនប្រុសទី២ទើបតែប្រលងជាប់បាក់ឌុបបញ្ចប់ថ្នាក់ទី១២ត្រៀមចូលមហាវិទ្យាល័យ»។

លោកបន្តទៀតថា «ខ្ញុំសង្ឃឹមថា កូនប្រុសខ្ញុំនឹងទទួលបាននិទ្ទេសល្អដូចបងស្រីគេជាក់ជាពុំខាន។ ចំណែកឯកូនស្រីពៅទើបតែរៀនថ្នាក់ទី៦នៅឡើយទេ ប៉ុន្តែខ្ញុំជឿជាក់ថា កូនស្រីពៅខ្ញុំនឹងយកបងៗរបស់គេធ្វើជាគំរូ»។ កូនល្អស្តាប់ហេតុផលម៉ែ សិស្សពូកែស្តាប់ហេតុផលគ្រូ គ្រូពូកែស្តាប់ហេតុផលសិស្ស ឪពុកម្តាយល្អស្តាប់ហេតុផលកូន។

បន្ថែមពីនេះនាយ ចាប ចៀន លើកឡើងថា នៅលើលោកនេះ គ្មានអ្វីប្រាស់ចាកហេតុនិងផលឡើយ។ ស្របជាមួយពុទ្ធឱវាទមួយឃ្លា បុគ្គលដែលសាបព្រួសពូជណា រមែងតែងតែទទួលផលពូជហ្នឹង។ តាមរយ:នេះក៏មានអ្នកគាំទ្រលោកជាច្រើនបានចូលរួមអបអរហើយសរសើរថា នាយ ចាប ចៀន ចិញ្ចឹមកូនបានល្អនិងជាគំរូ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ