Connect with us

ជីវិតកម្សាន្ដ

Patricia ថា នាងមិនបានដឹងរឿងអតីតសង្សារហៃសូ Aum បែកគ្នាមុនគេឡើយ

បានផុស

នៅ

បន្ទាប់ពីមហាជនកំពុងសង្ស័យថា Patricia Good និងស្វាមី​សេដ្ឋី​របស់នាងអាចដឹងរឿងដែលហៃសូ Pok បែកគ្នាជាមួយ ​Aum មុនគេ ពេលនេះនាងស្រាប់តែចេញមុខបកស្រាយវិញ ខណៈតែ​​ប្ដី​ប្រពន្ធ​គូនេះ ធ្លាប់​បាន​ជូនពរ​សារ​ចម្លែក​ៗ​លើ​បណ្ដាញ​សង្គម​ក្នុង​ថ្ងៃ​រៀបការពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ដោយសារតែមហាជន​ដាក់​សំពាធ​​ និង​បញ្ចេញ​មតិមិនច្បាស់លាស់​ថា ​នាង​និង​ស្វាមី​អាច​ដឹង​រឿង​នេះ​ច្បាស់​ជាង​គេ​ ទើប​កាលពីពេលថ្មីៗនេះភរិយា​សេដ្ឋី​ពាន់លាន Patricia បាន​ចេញ​មុខ​បកស្រាយ​ជុំវិញ​រឿង​នេះយ៉ាងវែងអន្លាយវិញថា​ “ខ្ញុំ​ពិត​ជាមិនយល់ទេ ហេតុអ្វីគ្រប់គ្នាត្រូវ​យល់​ច្រឡំ​និងភ្ជាប់ពួកយើង។ ខ្ញុំនិងស្វាមីគិតតែពីរឿងរៀបការ។ ខ្ញុំ​ជឿ​ថា​វា​អាស្រ័យ​លើ​ការ​បក​ប្រែ​ភាសា​របស់មនុស្សគ្រប់គ្នា ខ្ញុំទទួល​ស្គាល់​ថា​ភ្ញាក់ផ្អើលនិង​ច្របូកច្របល់ ប៉ុន្តែ​អាច​យល់​បាន​ព្រោះ​យើង​កំពុង​បញ្ចេញ​មតិ​នៅ​ពេល​នោះ។ បញ្ជាក់​ថា​មតិ​នោះ​មិន​មែន​ជា​លក្ខណៈ​បុគ្គល ហើយខ្ញុំនិងស្វាមីមិនបានដឹងអំពីវាពីមុនមកទេ”។

ក្រៅ​ពី​ការ​ជម្រះ​មន្ទិល​រឿង​ស្នេហារបស់ ហៃសូ Pok និង ​​Aum​ នាងក៏បាននិយាយពីជីវិត​ក្រោយ​រៀប​ការ​ថា ជីវិតដូចពីមុន ព្រោះមុននេះមានឱកាសជាច្រើនក្នុងការនៅជាមួយគ្នាក្នុងអំឡុងពេលកូវីដ។ វា​ដូចគ្នា​គ្រាន់តែ​ជួបគ្នា​ញឹកញាប់​ជាង​នេះ​។​ ជីវិត​ ​មិន​ផ្លាស់ប្តូរ​ឡើយពួកយើងនៅតែផ្អែមល្ហែមដដែល។

​គួរបញ្ចាក់ដែរថា អតីត​សង្សារ Aum បានបង្ហោះរូបភាពខ្លះៗ​ដែល​លោក​បាន​ទៅ​ចូលរួម​ពិធីមង្គលការ​របស់​តារា​សម្ដែង​ Patricia Good និង Note Wiset កាលពីខែធ្នូឆ្នាំមុន ​ចំណែក​អ្នកគាំទ្រ​ពេល​នោះ​ពុំ​ទាន់​ចាប់​អារម្មណ៍​នឹង​វត្តមាន​ហៃសូ Pok មកតែ​ម្នាក់ឯង​ឡើយ។ ទើប​តែ​ពេលនេះ​ម្នាក់ៗ​បាន​ចាប់​សង្កេត​ និង​ការ​បញ្ចេញ​មតិ​ក្រោម​រូបភាព​របស់​លោក​ទើប​គិតថា គូស្នេហ៍​ពាន់​លាន​​បាន​ដឹង​រឿង​នេះយូរ​មក​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Nadech-Yaya ធ្វើឲ្យហ្វេនរំភើបចិត្តថា ខាងប្រុសអាចសុំរៀបការ

ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខ​ជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា១៤ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តម្លៃមាសអន្តរជាតិ កើនលើស ៣ ១០០ ដុល្លារ/អោន ជាថ្មី ជុំវិញ​ពន្ធលើចិន

Sokha Hotels

ព័ត៌មានពេញនិយម