ជីវិតកម្សាន្ដ
Bella ថា ដាច់ខាតនាងមិនប្រជែងជាមួយ Min Peachya ឡើយ
បណ្ដាញសង្គមបានសម្រុកប្រៀបធៀបតារាសម្ដែងថៃពីរូបគឺ Bella Ranee និង Min Peachya ក្រោយតួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” ចេញមុខគាំទ្រគំនិតដែល Min សរសេរបង្ហោះបណ្ដាញសង្គមកាលពីកន្លងទៅនេះ។

ទោះយ៉ាងណា អ្នកទាំងពីរពេលនេះក្លាយជាតារាស្រីកំពុងក្លាយនិន្នាការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនោះគឺពួកគេជាតារាសម្តែងលំដាប់កំពូលដូចគ្នាក្នុងវិស័យសិល្បៈ ដែលមហាជនដឹងឮថាមិនទាន់មានគូទ្រនាប់ចិត្តរៀងៗខ្លួន ខណៈទាំង Bella Ranee និង Min Peachya មានសម្រស់ស្រស់ស្អាត និងទេពកោសល្យព្រមៗគ្នា ហើយថែមទាំងជាម្ចាស់អាជីវកម្មវាល់លានក្នុងប្រទេសថៃថែមទៀតផង។

ដោយសារតែមានទស្សនិកជននិយាយពី Bella ច្រើន ទើបនាងបានមកផ្ដល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានថា នាងសុំមិនប្រកួតប្រជែងជាមួយ Min Peachya ដែលមុននេះ Min បានបង្ហោះថា កើតមកជាមនុស្សស្រី អ្នកមិនត្រូវឈប់ស្អាត ហើយមិនត្រូវឈប់រកលុយឡើយ។ ព្រោះបើយើងមានលុយក៏អាចរកមនុស្សប្រុសបានគ្រប់ពេលវេលា។ Bella និយាយថា យើងមិនអាចប្រកួតប្រជែងជាមួយគាត់បានទេ ព្រោះគាត់ជាម្ចាស់សំណេរដ៏ទាក់ទាញនោះ ខ្ញុំសរសើរ Min ក្នុងផ្នែកនេះ ហើយ Min ឈ្នះទាំងស្រុង។ សុំមិនប្រជែងទេ!

តារាសម្ដែងស្រីទាំងពីរដួងនេះ ត្បិតថានៅទ្រនំខុសគ្នាក្ដី ប៉ុន្តែបើងាកទៅលើបណ្ដាញសង្គមឯណោះវិញ មហាជនជាច្រើនកំពុងតែចាប់អារម្មណ៍និងបញ្ចេញមតិស្របគ្នាថា Bella Ranee និង Min Peachya មិនត្រឹមជាតារាជួរមុខ ប៉ុន្តែអ្នកទាំងពីរពូកែរកលុយដូចគ្នា និងមានគំនិតប្រហាក់ប្រហែលគ្នាពេលគិតដល់រឿងគូស្រករ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu Praya សារភាពថា ធុញទ្រាន់នឹងអាជីពសម្ដែងខ្លាំង រហូតលែងចង់បន្តទៅមុខ
ចុចអាន៖ចុចអាន៖តាមពិតតួកាច Ice កាន់កាប់មុខជំនួញនៅ ថៃដល់ទៅ ៦ កន្លែងឯណោះ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង