Connect with us

ជីវិតកម្សាន្ដ

ដឹងមូលហេតុដែល Anne មិនចង់រៀបការ ទស្សនិកជនអាណិតនាងខ្លាំង

បានផុស

នៅ

ទោះបីតារារៀមច្បង Anne Thongprasom និងមិត្តប្រុសជាអ្នកជំនួញលោក Tinnabhan Tantinirandr ស្រឡាញ់គ្នាជាង ២០ពិតមែន ប៉ុន្តែអ្នកទាំងពីរមិនទាន់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍នោះទេ ហើយក៏ពុំមានលេចឮព័ត៌មានថាពួកគេនឹងរៀបការឆាប់ៗដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកសារព័ត៌មានក្នុងស្រុកចុះផ្សាយថា Anne ធ្លាប់បដិសេធរៀបការជាមួយមិត្តប្រុសជាច្រើនដងមកហើយ បើទោះបីឆ្នាំនេះនាងមានវ័យ ៤៦ឆ្នាំក៏ដោយ តារាស្រីរូបនេះនៅតែមិនបង្ហើបដំណឹងរៀបការទាល់តែសោះ។

ចំពោះរឿងនេះ ទស្សនិកជនជាច្រើននាក់ពិតជាចង់ដឹងណាស់ថា តើមានមូលហេតុអ្វីឱ្យប្រាកដទើបបានជា Anne មិនគិតគូររៀបចំសាងគ្រួសារនឹងគេ? ទើបតែថ្មីៗនេះ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍មួយ ផលិតករភាពយន្តរូបនេះ​បានទម្លាយពីមូលហេតុដែលនាងមិនចង់រៀបការ ប្រាប់មហាជនឱ្យអស់ចម្ងល់។

Anne ប្រាប់ថា នាងមិនអាចមានកូនបាននោះទេ ដូច្នេះនាងមិនចង់ឱ្យមិត្តប្រុសរបស់នាងក្លាយជាបុរសគ្មានកូនចៅតវង្សត្រកូលដោយសារនាងឡើយ។ នាងបន្ថែមទៀតថា បើទោះថ្ងៃក្រោយរៀបការរួច នាងខ្លាចថានឹងអាចលែងលះគ្នា ព្រោះគ្រួសារគ្មានកូន ពិតជាពិបាកស្រមៃរកសុភមង្គលពេញលេញណាស់។ សម្រាប់ Anne រស់នៅបែបនេះគឺសប្បាយចិត្តហើយ។ យ៉ាងណាមិញ តារារៀមច្បងរូបនេះផ្ដាំកុំគិតដូចនាង ព្រោះជីវិតស្នេហារបស់មនុស្សម្នាក់ៗមានភាពខុសគ្នា។

បន្ទាប់ពីដឹងមូលហេតុពិតពីក្រោយជីវិតស្នេហាក្រៅឆាករបស់ Anne ទស្សនិកជនសម្ដែងក្ដីអាណិតអាសូរគ្រប់គ្នា និងសង្ឃឹមថានាងអាចទទួលបានសុភមង្គលគ្រួសារដូចគេដូចឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត

ចុចអាន៖ អលង្ការមួយឈុតរបស់ Patricia ក្នុងពិធីស្វាគមន៍ចូលឆ្នាំចិន តម្លៃវាល់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៣ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៥ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៥ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម