Connect with us

ជីវិតកម្សាន្ដ

ផ្ទះលំហែតម្លៃជិត ១៥ លានដុល្លារ របស់ Kourtney Kardashian ត្រូវព្យុះកម្ទេច

បានផុស

នៅ

Kourtney និង Travis ទើបតែទិញផ្ទះលំហែមួយកន្លែងនៅក្បែរឆ្នេរសមុទ្រ រដ្ឋ California កាលពីឆ្នាំទៅ ខែតុលា ក្នុងតម្លៃ ១៤,៥លានដុល្លារ ពីលោក Conan O’Brien ។ ស្រាប់តែម្សិលមិញជាថ្ងៃទី១២ ខែមករា ផ្ទះអ្នកទាំងពីរត្រូវព្យុះស៊ីក្លូនគ្រាប់បែកវាយប្រហារតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលរងគ្រោះដោយសារព្យុះមិនមែនមានតែផ្ទះតារាស្រី Kourtney ម្នាក់ទេ នៅមានផ្ទះរបស់ Ashton Kutcher និង Mila Kunis ទៀត ។ ក្រៅពីនេះគេសង្កេតឃើញថា ទឹកជំនន់ឡើងដល់លើយានដ្ឋានឡានហើយ សូម្បីតែផ្លូវចេញចូលក៏ត្រូវគ្របដណ្ដបដោយដីភក់ដែរ នាំឲ្យពិបាកក្នុងការប្រើប្រាស់យានជំនិះដើម្បីធ្វើដំណើរ ។ ជាមួយគ្នានេះដែរ មិនមាននរណាដឹងឡើយថាអ្នកទាំងពីរនៅក្នុងផ្ទះអំឡុងពេលព្យុះឬអត់ ចំណែកឯសភាពក្នុងផ្ទះយ៉ាងណានោះក៏មិនទាន់ដឹងដូចគ្នា ។

ផ្ទះខាងលើមានទំហំ ២,១០០ ហ្វីតការ៉េ បន្ទប់គេង ២ និងបន្ទប់ទទួលភ្ញៀវ ២ បំពាក់គ្រឿងបរិក្ខារច្រើនទៀតរួមមាន យ៉រការពារសំឡេង យានដ្ឋានឡានពីរដែលមានស្ថានីយ៍សាកថ្ម Tesla និងកន្លែងអាំងសាច់ដ៏ធំទូលាយមួយ ។ ចំណុចពិសេសរបស់ផ្ទះលំហែដដែលនេះគឺមានកន្លែងអង្គុយមើលទេសភាពសមុទ្រ និងជណ្ដើរផ្ទាល់ខ្លួនសម្រាប់ចុះទៅលេងសមុទ្រទៀតផង ។

សូមបញ្ជាក់ដែរថា ទោះបីជាទើបតែរៀបការថ្មីថ្មោងក្ដី ប៉ុន្តែអ្នកទាំងពីរមិនសូវនៅផ្ទះជាមួយគ្នាទេ គ្រាន់តែមានរស់នៅក្នុងសង្កាត់តែមួយប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកស្គាល់ផ្ទះតារាហូលីវូដ ៧ ដួង ធ្លាប់រស់នៅកាលពីវ័យក្មេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម