Connect with us

ជីវិតកម្សាន្ដ

បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន

បានផុស

នៅ

មនុស្សមិនតិចទេដែលមានកាំភ្លើងជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយនេះមិនមែនជារឿងល្អនោះទេ ។ ខាងក្រោមនេះជាបុគ្គលល្បី ១០រូប ដែលមានកាំភ្លើងជាប់ខ្លួនស្របច្បាប់ខ្លះ ខុសច្បាប់ខ្លះ ៖

១. Angelina Jolie 

កាំភ្លើងរបស់ Angelina និងអតីតស្វាមី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Angelina Jolie និងអតីតស្វាមី Brad Pitt មានការព្រមព្រៀងចំពោះវត្តមានកាំភ្លើងសម្រាប់ការពារក្នុងផ្ទះ ។ អ្នកស្រី Angelina ធ្លាប់និយាយថា “បើមាននរណាម្នាក់ចូលមកក្នុងផ្ទះខ្ញុំ និងព្យាយាមធ្វើបាបកូនៗរបស់ខ្ញុំ ខ្ញុំគ្មានបញ្ហាក្នុងការបាញ់គាត់ទេ” ។

២. Madonna

តារាចម្រៀងជើងចាស់រូបនេះក៏ជាម្ចាស់នៃកាំភ្លើងដែរ គាត់ថែមទាំងយល់ស្របនឹងសុភាសិតមួយនិយាយាថា “កាំភ្លើងមិនសម្លាប់មនុស្សទេ, មនុស្សសម្លាប់មនុស្ស” ។ 

៣. Johnny Depp 

មិនត្រឹមតែមានកាំភ្លើងផ្ទាល់ខ្លួនទេ គាត់ប្រើវាដើម្បីបង្រៀនកូនៗឲ្យចេះបាញ់ទៀតផង ។ Johnny និយាយថា “យើងតម្រៀបកំប៉ុងជាជួរ និងបាញ់កំប៉ុងនោះជាមួយកាំភ្លើងវែង កាំភ្លើងខ្លី ជួនកាលកាំភ្លើងយន្តក៏មាន” ។

៤. Robert Downey, Jr.

កាំភ្លើងរបស់គាត់ត្រូវបានគេដកហូតដោយសារគាត់មានទោសពីបទជួញដូរគ្រឿងញៀន ។ គាត់និយាយថា “ខ្ញុំគិតថាខ្ញុំមិនអាចមានកាំភ្លើងទៀតទេ គេយកទៅបាត់ហើយ ប៉ុន្តែខ្ញុំគួរតែបានវាមកវិញពេលការកាត់ទោសចប់ ខ្ញុំមិនទាន់បានធ្វើអីផង ចេះតែសម្ដែងជាអ្នកពូកែបាញ់សោះ” ។

៥. Jay-Z 

តារារ៉េប Jay-Z ដែលគេស្គាល់ច្បាស់ថាជាស្វាមីរបស់កំពូលតារាចម្រៀង Beyonce ធ្លាប់ត្រូវប៉ូលីសចាប់ខ្លួនពីបទកាន់កាប់កាំភ្លើងខុសច្បាប់ក្នុងឆ្នាំ ២០០១ ។

៦. Snoop Dogg

លោក Snoop Dogg ជាតារារ៉េបដែលល្បីខាងជក់កញ្ឆា ប៉ុន្តែបទចម្រៀងគាត់ល្បីៗណាស់ ។ ក្នុងឆ្នាំ ២០០៦ លោកត្រូវប៉ូលិសចាប់ពីបទកាន់កាប់កាំភ្លើងខុសច្បាប់ ។

៧. Eminem 

មិនខុសពីតារារ៉េបផ្សេងៗទេ Eminem ក៏ធ្លាប់ត្រូវចាប់ខ្លួនដោយសារកាន់កាប់កាំភ្លើងខុសច្បាប់ដែរគឺក្នុងឆ្នាំ ២០០១ ។

៨. Bruce Willis 

តារាសម្ដែងរូបនេះមានកាំភ្លើងស្របច្បាប់ព្រោះគាត់ជា អ្នកការពារវិសោធនកម្មលើកទីពីរ ។ Bruce និយាយថា “បើអ្នកដកហូតកាំភ្លើងពីអ្នកមានស្របច្បាប់ នោះមានតែមនុស្សអាក្រក់ទេដែលមានកាំភ្លើង” ។

៩. Robert De Niro

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១២ Robert ប្រាប់កាសែត Daily Intelligencer ថា គាត់ជឿជាក់លើការគ្រប់គ្រងកាំភ្លើង ប៉ុន្តែនិយាយចំពោះតែម្ចាស់កាំភ្លើងដែលមានការទទួលខុសត្រូវ និងស្របច្បាប់ប៉ុណ្ណោះ ។

១០. ព្រះអង្គម្ចាស់ Charles

មិនចម្លែកទេដែលទ្រង់មានកាំភ្លើងស្របច្បាប់ ណាមួយទ្រង់សន្និដ្ឋាននឹងការបរបាញ់សត្វដោយប្រើកាំភ្លើងផងដែរ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកដឹងប្រាក់ចំណូលក្រុមហ៊ុនលក់កាំភ្លើងធំៗនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម