Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ Kanye West រៀបការជាមួយនារីថ្មីចោល Kim 

បានផុស

នៅ

ទើបតែលែងលះគ្នាមិនទាន់បានមួយឆ្នាំផង មានគេប្រទះឃើញ Kanye បណ្ដើរគូស្នេហ៍ថ្មីទៅហើយ ។ មិនតែប៉ុណ្ណោះ ថែមទាំងលេចឮដំណឹងថា បានរៀបការនឹងគ្នាទៀតផង ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពច្បាស់លាស់ដែលពាក់ព័ន្ធនឹងគូស្នេហ៍មួយគូនេះបានឲ្យដឹងថា ស្ត្រីនោះគឺ Bianca Censori មកពីប្រទេសអូស្ត្រាលី នាងធ្វើការជាអ្នករចនាស្ថាបត្យកម្មនៅ Yeezy អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ដើមឡើយនាងជាមនុស្សស្រីសក់ពណ៌ត្នោតទេ ប៉ុន្តែក្រោយមក Bianca ប្ដូរពណ៌សក់ទៅជាលឿងធ្វើឲ្យគ្រប់គ្នាយល់ច្រឡំថានាងជាប្រភេទមនុស្សស្រីសក់មាស ។ ប្រភពដដែលនេះបានបញ្ជាក់ប្រាប់ថា Kanye និង Bianca ធ្វើពិធីរៀបការបន្តិចបន្តួចមិនច្បាស់ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណាឡើយ ។ យ៉ាងណាក្ដី Kanye នៅតែចាត់ទុកនាងដូចជាប្រពន្ធស្របច្បាប់ទៅហើយ សូម្បីតែចេញបទចម្រៀងក៏ដាក់ឈ្មោះនាងដែរគឺ “Censori Overload” ។

ជាក់ស្ដែង Kanye និង Bianca ត្រូវគេប្រទះឃើញកំពុងញ៉ាំអាហារ និងជជែកគ្នាលេងនៅឯ Waldorf កាលពីដើមសប្តាហ៍ ។ ទោះបីយើងមិនសូវឃើញពួកគេនៅជាមួយគ្នា ប៉ុន្តែនាងនឹងចូលរួមកម្មវិធីជាច្រើននាថ្ងៃខាងមុខនេះជាមួយ Kanye ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ បរាជ័យជីវិតគូ ៣ដង ពេលនេះ Kim Kardashian ប្រកាសចង់រៀបការម្ដងទៀត

ចុចអាន ៖ Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម