ព័ត៌មានជាតិ
អបអរសាទរ! ទីបំផុតសាយ បានបញ្ចប់បេសកកម្មរត់ជុំវិញប្រទេសកម្ពុជា ដើម្បីជួយកុមារ
តារាចម្រៀងសម្បុរស្រអែមសាយ បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការរត់ជុំវិញប្រទេសកម្ពុជា ដើម្បីជួយកុមារនៅថ្ងៃនេះ ដែលមានប្រជាជនខ្មែរជាច្រើនអ្នក បានចូលរួមអបអរសាទរ និងមានមោទកភាពចំពោះលោកផងដែរ។

ដោយមុននេះបន្តិចតាមរយៈផេករបស់លោកផ្ទាល់បានបង្ហោះថា រំភើបរកពាក្យអ្វីនិយាយគ្មាន ទីបំផុតខ្ញុំអាចធ្វើបានហើយ ២,៤០៨គ.ម រត់ជុំវិញប្រទេសកម្ពុជា ២១ ខេត្តក្រុង ៩៧ ថ្ងៃ អរគុណរាល់ការគាំទ្ររាល់ការជ្រោមជ្រែង រាល់ជំនួយ ការឧបត្ថម្ភ ការបរិច្ចាគ ការចូលរួម ការផ្ដល់កម្លាំងចិត្ត ដែលកើតឡើងក្នុងរយៈពេលកន្លងមកនេះ។ ខ្ញុំនឹងមិនអាចធ្វើបានទេបើសិនជាខ្វះជំនួយពីអ្នកទាំងអស់គ្នា។


សាយក៏បានបន្ថែមថា ឥឡូវនេះយើងបានរត់មកដល់ភ្នំពេញហើយ ហើយប្រសិនបើអាចមានអ្នកចង់ទទួលកន្លែងស្នាក់នៅឬបាយទឹក ពួកយើងរីករាយនឹងបន្តនៅជាក្រុមពីរបីថ្ងៃទៀត ហើយគ្រប់ ៩៩ ថ្ងៃដូចដែលបានកំណត់តាំងពីដំបូងនៃរយៈពេលនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។ ជាចុងក្រោយខ្ញុំបានសាយនិងក្រុមការងារសូមអរគុណ ដល់ក្រុមគ្រួសារស.ស.យ.កទូទាំងប្រទេស រដ្ឋបាលខេត្ត/ក្រុង ស្រុក បងបងសមត្ថកិច្ច អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងមូល ដែលបានចូលរួមបរិច្ចាគ និងគាំទ្រដល់ពួកយើង។ ជូនពរឲ្យអ្នករាល់គ្នាទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។




គួររម្លឹកថា សាយបានចាប់ផ្ដើមរត់តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០មកម៉េ្លះ ដែលទើបតែបញ្ចប់នៅថ្ងៃនេះ ក្នុងទីតាំងចុងក្រោយនៅក្រុងភ្នំពេញ៕
អត្ថបទ៖ ជលសាល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ