Connect with us

ព័ត៌មានជាតិ

អបអរសាទរ! ទី​បំផុត​សាយ បាន​បញ្ចប់​បេសកកម្ម​រត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារ​

បានផុស

នៅ

តារា​ចម្រៀង​សម្បុរ​ស្រអែមសាយ បានប​ញ្ចប់​បេសកកម្មរបស់​ខ្លួន ក្នុង​ការ​រត់​ជុំ​វិញ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារ​នៅ​ថ្ងៃ​នេះ ដែល​មាន​ប្រជាជន​ខ្មែរជា​ច្រើន​អ្នក បាន​ចូល​រួម​អបអរសាទរ និង​មាន​មោទកភាព​ចំពោះ​លោក​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មុន​នេះ​បន្តិច​តាម​រយៈ​ផេក​របស់​លោក​ផ្ទាល់​បាន​បង្ហោះ​ថា រំភើប​រក​ពាក្យ​អ្វី​និយាយ​គ្មាន ទីបំផុត​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ ២,៤០៨​គ​.​ម រត់​ជុំវិញ​ប្រទេស​កម្ពុជា ២១ ខេត្ត​ក្រុង ៩៧ ថ្ងៃ អរគុណ​រាល់​ការ​គាំទ្រ​រាល់​ការ​ជ្រោមជ្រែង រាល់​ជំនួយ ការឧបត្ថម្ភ ការ​បរិច្ចាគ ការចូលរួម ការផ្ដល់​កម្លាំងចិត្ត ដែល​កើតឡើង​ក្នុង​រយៈពេល​កន្លងមក​នេះ​។ ខ្ញុំ​នឹង​មិន​អាច​ធ្វើ​បានទេ​បើសិនជា​ខ្វះ​ជំនួយ​ពី​អ្នក​ទាំង​អស់​គ្នា​។

សាយ​ក៏​បាន​បន្ថែម​ថា ឥឡូវនេះ​យើង​បាន​រត់​មកដល់​ភ្នំពេញ​ហើយ ហើយ​ប្រសិនបើ​អាច​មាន​អ្នក​ចង់​ទទួល​កន្លែង​ស្នាក់នៅ​ឬ​បាយទឹក ពួក​យើង​រីករាយ​នឹង​បន្ត​នៅ​ជា​ក្រុម​ពីរ​បី​ថ្ងៃ​ទៀត ហើយ​គ្រប់ ៩៩ ថ្ងៃ​ដូចដែល​បាន​កំណត់​តាំងពី​ដំបូង​នៃ​រយៈពេល​នៃ​កម្មវិធី រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​។ ជា​ចុងក្រោយ​ខ្ញុំ​បាន​សាយ​និង​ក្រុមការងារ​សូម​អរគុណ ដល់​ក្រុមគ្រួសារ​ស.ស​.យ.ក​ទូទាំងប្រទេស រដ្ឋបាលខេត្ត​/​ក្រុង ស្រុក បង​បង​សមត្ថកិច្ច អ្នកគាំទ្រ និង​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​ចូលរួម​បរិច្ចាគ និង​គាំទ្រ​ដល់​ពួក​យើង​។ ជូនពរ​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​នូវ​សេចក្តី​សុខ សុខភាព​ល្អ និង​សម្រេច​បាន​គ្រប់​ភារកិច្ច​។

គួររម្លឹកថា សាយ​បាន​ចាប់ផ្ដើមរត់​តាំង​ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​មក​ម៉េ្លះ ដែល​ទើប​តែ​បញ្ចប់​នៅ​ថ្ងៃ​នេះ ក្នុង​ទីតាំង​ចុង​ក្រោយ​នៅក្រុង​ភ្នំពេញ៕​

អត្ថបទ​៖ ជលសាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៤ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៦ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម