ជីវិតកម្សាន្ដ
តាមពិត ម្ចាស់មកុដ MISS UNIVERSE 2022 មានឈាមជ័រ សែស្រឡាយ អាស៊ីអាគ្នេយ៍
R’Bonney Gabriel មកពីសហរដ្ឋអាមេរិក បានគ្រងមកុដបវរកញ្ញាចក្រវាលលើកទី ៧១ កាលពីយប់ថ្ងៃសៅរ៍ ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា។

Gabriel គឺជាបវរកញ្ញាអាមេរិក កូនកាត់ហ្វីលីពីន ហើយកាលពីឆ្នាំមុន នាងបានក្លាយជាបវរកញ្ញាអាមេរិកកូនកាត់ហ្វីលីពីនដំបូងគេ ដែលគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិក។
ក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០២២ នាងបានយកឈ្នះ Amanda Dudamel មកពីប្រទេសវេណេស៊ុយអេឡា និង Andreína Martínez មកពីសាធារណរដ្ឋដូមីនីក។

ការប្រកួតនេះបានធ្វើឡើងនៅទីក្រុង New Orleans នៃរដ្ឋ Louisiana ដោយមានបវរកញ្ញាចំនួន ៨៤ នាក់មកពីជុំវិញពិភពលោក ប្រជែងយកមកុដ។
នៅពេល Gabriel ចូលក្នុងលំដាប់ Top 5 នាងត្រូវបានគេសួរថា “ថ្មីៗនេះកម្មវិធីបវរកញ្ញាចក្រវាល បានធ្វើការផ្លាស់ប្តូរលក្ខន្តិក: ដែលអនុញ្ញាតឲ្យស្រ្តីជាម្តាយ និងស្ត្រីដែលរៀបការហើយ អាចចូលរួមប្រកួតប្រជែងនៅឆ្នាំនេះបាន។ ដូច្នេះ តើការផ្លាស់ប្តូរបន្ថែមទៀតដែលអ្នកចង់ឃើញគឺជាអ្វី ហើយហេតុអ្វី?”។

Gabriel បានឆ្លើយថា នាងសង្ឃឹមថា “អ្នករៀបចំការប្រកួត នឹងបង្កើនដែនកំណត់អាយុរបស់បេក្ខនារី។ សម្រាប់ខ្ញុំ ខ្ញុំចង់ឃើញការបង្កើនអាយុ ព្រោះខ្ញុំមានអាយុ២៨ឆ្នាំ ហើយនោះគឺជាអាយុដែលចាស់ជាងគេក្នុងការប្រកួតប្រជែងនេះ។ ខ្ញុំគិតថា វាជារឿងដ៏ស្រស់ស្អាត។ សម្រង់សម្តីដែលខ្ញុំចូលចិត្តគឺ “បើសិនមិនមែនឥឡូវនេះ តើនៅពេលណាទៅ?’ ដោយសារតែជាមនុស្សស្រីម្នាក់ ខ្ញុំជឿថា អាយុមិនកំណត់យើងឡើយ។ វាមិនមែនជាថ្ងៃស្អែកទេ វាមិនមែនជាថ្ងៃម្សិលមិញទេ ប៉ុន្តែវាជាពេលបច្ចុប្បន្ន។ ពេលវេលាគឺឥឡូវនេះ”។
គួរបញ្ជាក់ថា Gabriel មានដើមកំណើតនៅទីក្រុងហ៊ូស្តុន គឺជាតារាបង្ហាញម៉ូដ អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនផ្នែកដេរ ដែលផ្តល់អាទិភាពដល់បរិស្ថានក្នុងការងាររបស់នាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ បវរកញ្ញារងទី១ Miss Universe 2022 វៀតណាម ជាប់ចំណាត់ថ្នាក់មុខស្អាតបំផុតរបស់ពិភពលោក

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ