ជីវិតកម្សាន្ដ
ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ
ខណៈការរៀបការស្ងាត់ៗដែលបែកធ្លាយកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកតាមដាន មានរណុកក្នុងម្នាក់បានទម្លាយប្រាប់ថា ការពិត Bianca ជាជនសង្ស័យមកយូរហើយ ។

មនុស្សអាថ៌កំបាំងម្នាក់ដែលជាអ្នកជិតស្និទនឹងគ្រួសារ Kardashians និយាយថា “Kim ស្អប់ស្រីស្អាតណាស់ នាងស្អាត ហើយ Kim ស្អប់ស្រីស្អាត” ។ គាត់បន្តទៀតថា Kim មានអារម្មណ៍សង្ស័យលោក Kanye និង Bianca យូរមកហើយ។ គ្រប់គ្នាស្គាល់ Bianca ដោយសារនាងគឺជា ប្រធានស្ថាបត្យកម្មនៅ Yeezy ហើយការរៀបការនោះមានរយៈពេលលឿនពេក បើគិតពីការលែងលះជាមួយ Kim ទើបតែផុតពីរខែប៉ុណ្ណោះ ។ មួយវិញទៀត Bianca បានចាកចេញពីប្រទេសអូស្ត្រាលីក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថាបត្យកម្ម ហើយផ្លាស់ទៅទីក្រុង Los Angeles ដើម្បីធ្វើការឱ្យ Yeezy ដែលបង្កជាចម្ងល់មែនទែនព្រោះនាងមិនបានចុះឈ្មោះជាមួយក្រុមប្រឹក្សាចុះបញ្ជីស្ថាបត្យករនៃ Victoria ទេ ។ សូមបញ្ជាក់ដែរថា ការចុះបញ្ជី Victoria ខាងលើគឺជាតម្រូវការចាំបាច់សម្រាប់អ្នកហៅខ្លួនឯងថាជា “ស្ថាបត្យករ” ដើម្បីចុះឈ្មោះបាន បុគ្គលនោះត្រូវមានបទពិសោធន៍អនុវត្តពីរឆ្នាំ និងប្រឡងអនុវត្តស្ថាបត្យកម្មជាប់ផងដែរ ។

ជាក់ស្ដែង Kim មិនមានវិធានការណាមួយប្រឆាំងទៅនឹងគូស្នេហ៍ថ្មីថ្មោងនេះឡើយ គ្រាន់តែនាងហួសចិត្តបន្តិចបន្តួចចំពោះការសង្ស័យដែលក្លាយជាការពិត ណាមួយការរៀបការរបស់ Kanye មិនមានបញ្ជាក់ថាស្របច្បាប់ឬយ៉ាងណាទេ ៕
ប្រែសម្រួលដោយ ៖ វារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង