Connect with us

ជីវិតកម្សាន្ដ

សង្សារ ថុល សុភិទិ បញ្ជាក់មូលហេតុចង់បញ្ចប់ជីវិតដោយការលេបថ្នាំ

បានផុស

នៅ

មុន​នេះ អ្នកគាំទ្រ ក៏ដូចជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ដឹង​ថា អ្នកនាង ឡុង ម៉ា​នី​ន ដែល​ជា​សង្សារ​បណ្ដូល​ចិត្ត​តារា​ចម្រៀង ថុល សុ​ភិ​ទិ សម្រេច​លេប​ថ្នាំ​ប៉ង​បញ្ចប់​ជីវិត​ខ្លួនឯង​ដោយសារ​វិបត្តិ​ផ្លូវចិត្ត​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​អ្នកនាង ឡុង ម៉ា​នី​ន បាន​លេប​ថ្នាំ​ចង់​សម្លាប់​ខ្លួន ភ្លាមៗ​នោះ តារា​ចម្រៀង​ប្រុស​ទើប​ល្បី​ឈ្មោះ គឺ លោក ថុល សុ​ភិ​ទិ ក៏បាន​លើក​ដៃ​បន់ស្រន់​ព្រះ​សុំ​ឲ្យ​ជួយ​ថែរក្សា​គូស្នេហ៍​សំណព្វចិត្ត​របស់​លោក​ផង​ដែរ អំឡុង​ពេល​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។ ប៉ុន្តែ​ក្រោយ​ទទួល​បាន​ការ​ព្យាបាល ពេល​នេះ អ្នកនាង ឡុង ម៉ា​នី​ន បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

អ្នក​មេម៉ាយ​រូប​ស្រស់​កូន ១ ឡុង ម៉ា​នី​ន បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​នាង​លេប​ថ្នាំ​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ថា មូលហេតុ​ដែល​ខ្ញុំ​លេប​ថ្នាំ ព្រោះ​ហត់​ពេក ហើយ​គិត​ខុស​មួយ​គ្រា​ហ្នឹង អត់​បាន​សម្ដែង​ទេ ដូច​មតិ​មួយ​ចំនួន​លើក​ឡើង​ទេ បើ​មិន​ជឿ​ហ៊ាន​ស្បថ។

សង្សារ​តារា​ប្រុស​លោក ថុល សុ​ភិ​ទិ បាន​ថ្លែង​ប្រាប់​ទៀត​ថា “​ខ្ញុំ​ហត់ ព្រោះ​ហត់​នឹង​រឿង​គ្រួសារ​ដែល​ពួកគាត់​មិន​យល់ចិត្ត​ខ្ញុំ ដល់​គាត់​ឃើញ​យើង​រឹងមាំ​ពេក បែរជា​មិន​ទទួល​បាន​លើកទឹកចិត្ត ហើយ​ថែម​ទាំង​បង្កើត​តែ​បញ្ហា​ឲ្យ​យើង​ទៀត​”។

អ្នកនាង ឡុង ម៉ា​នី​ន បន្ត​ថា នាង​ពិតជា​ហត់​ចិត្ត​ខ្លាំង​ជាមួយ​បញ្ហា​ចាក់ស្រេះ​នៅ​ក្នុង​គ្រួសារ ទើប​បាន​ជា​ចង់​បញ្ចប់​ជីវិត​ដោយ​ការ​លេប​ថ្នាំ​ជាច្រើន​គ្រាប់។

នាង​បន្ថែម​ថា ខ្លួន​បាន​ធ្វើ​អស់ហើយ​ដើម្បី​ជួយ​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​ឲ្យ​មាន​ភាព​ធូរធារ​ដូច​គេ​ដូច​ឯង ទាំង​ការ​សង់​ផ្ទះ​នៅ​ខេត្ត និង​នៅ​ភ្នំពេញ ដោយ​ក្នុង​នោះ​ទាំង​រថយន្ត​ទៀត​ផង ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​មកវិញ គឺ​ខ្វះ​ការ​ផ្ដល់​ភាព​កក់ក្ដៅ និង​លើក​ទឹកចិត្ត​ចំពោះ​រូប​នាង​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម