Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ានីតា នៅតែជាបវរកញ្ញាតំណាងឲ្យកម្ពុជាដែលល្អផ្តាច់ ទោះបីមិនអាចចូលទៅក្នុងTop16

បានផុស

នៅ

ប្រាកដណាស់មហាជន និងអ្នកគាំទ្របានបង្ហាញការចូលរួមសោកស្តាយគ្រប់គ្នា ខណ:ដែលបវរកញ្ញាកម្ពុជា កញ្ញា ហង្ស ម៉ានីតា ពុំអាចចូលទៅក្នុងTop16 នៃការប្រកួត Miss Universe 2022 លើកទី71នៅលើទឹកដីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា ហង្ស ម៉ានីតា នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ពីបុព្វកាលរបស់ដូនតាយើងបានបន្សល់ទុក ។

ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនទៀតនៅតែបន្តការលើកទឹកចិត្តនិងយល់ឃើញថា កញ្ញា ហង្ស ម៉ានីតា គឺនៅតែជា Miss តំណាងឲ្យកម្ពុជាដែលល្អផ្តាច់ ទោះបីមិនអាចចូលទៅក្នុងTop16។ នៅលើផេកឈ្មោះ Valentino Anthony បានលើកឡើងថា វាជា “ចក្រវាឡ”Beauty and Brain។ ១.សម្រស់និងរូបរាង ម៉ានីតា ស្អាតពីធម្មជាតិប្រៀបបាននឹងគំនូរ១ផ្ទាំងដែលវិចិត្រករជ្រើសយកត្រេមុខ ច្រមុះ មាត់ ភ្នែក ដែលស្អាតខ្លាំងមករួមបញ្ចូលគ្នារួចគូរ។២.ចំណេះដឹង ម៉ានីតា ខ្ពស់ខ្លាំង បញ្ចប់ពីសាលាក៏ខ្លាំងACCA និងនិយាយ៣ភាសាស្ទាត់ជំនាញ។៣.អក្បកិរិយាល្អ ថ្លៃថ្នូរ សមជាអ្នកដឹកនាំ ការទូត អ្នក ប្រើសំឡេងទៅកាន់ចក្រវាឡ ។លទ្ធផលយ៉ាងណាក៏ ម៉ានីតានៅតែជាMiss​តំណាងឲ្យកម្ពុជាដែលល្អផ្តាច់ពោលគឺមានគ្រប់យ៉ាងចំណេះដឹងភាសាសីលធ៌ម សមត្ថភាព សម្រស់ ភាពជាអ្នកដឹកនាំ ការទូត ។

សូមបញ្ជាក់ថា បវរកញ្ញាតំណាងកម្ពុជាកញ្ញា ហង្ស ម៉ានីតា មិនមានឱកាសឈានចូលTop16នោះទេ ប៉ុន្តែ ម៉ានីតា នៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្តខ្លាំង ខណ:នាងបានខំប្រឹងអស់ពីសមត្ថភាពនិងធ្វើបានយ៉ាងល្អក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រផងដែរ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម