Connect with us

ជីវិតកម្សាន្ដ

វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន

បានផុស

នៅ

ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃដែលសៀវភៅ “Spare” របស់ព្រះអង្គម្ចាស់ Harry ចេញលក់ ។ ក្នុងសៀវភៅនេះផងដែរមានបង្ហាញពីរឿងជាច្រើនរួមមាន វិន័យ ៥យ៉ាង ដែលព្រះអង្គម្ចាស់ William ត្រូវគោរពតាមជាដាច់ខាត ប៉ុន្តែព្រះអង្គម្ចាស់ Harry មិនចាំបាច់គោរពគឺ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កោរពុកមាត់ 

ព្រះអង្គម្ចាស់ Harry ត្រូវសុំការអនុញ្ញាតពីម្ចាស់ក្សត្រី Elizabeth II ដើម្បីទុកពុកមាត់ក្នុងពិធីរៀបអភិសេកជាមួយ Meghan កាលពីឆ្នាំ ២០១៨ ហើយបង្កជម្លោះរយៈពេលខ្លីជាមួយព្រះអង្គម្ចាស់ William  ដោយសារ  William មិនអាចទុកពុកមាត់ដូច Harry បាន ។

២. មិនអាចជិះយន្តហោះរួមនឹងព្រះបិតា

ព្រះអង្គម្ចាស់ William និង Charles មិនអាចរួមដំណើរជាមួយគ្នានៅលើយន្តហោះទេ ក្នុងករណីមានគ្រោះថ្នាក់ណាមួយ ។ ដោយសារតែព្រះអង្គម្ចាស់ Harry មិនមែនជាអ្នកស្នងរាជ្យ ដូច្នេះវិន័យនេះមិនត្រូវដាក់គាបសង្កត់មកលើទ្រង់ឡើយ ។ ជាក់ស្ដែងព្រះអង្គម្ចាស់ Charles និងព្រះនាង Diana ធ្លាប់ខុសវិន័យនេះម្ដងកាលពីឆ្នាំ ១៩៨៣ ក្នុងដំណើរទៅអូស្ត្រាលី ចំណែកឯព្រះអង្គម្ចាស់ William ក៏ធ្លាប់ខុសម្ដងដែរ កាលពីឆ្នាំ ២០១៤ ក្នុងដំណើរទៅអូស្ត្រាលី និងនូវែលសេឡង់ ។

៣. ព្រះអង្គម្ចាស់ William មិនអាចនាំ  Kate Middleton ទៅចូលរួមពិធីបុណ្យណូអែលជាមួយគ្រួសារឡើយរហូតដល់រៀបការរួច

វាជាប្រពៃណីសម្រាប់គ្រួសាររាជវង្សដើម្បីជួបជុំគ្នានៅព្រះវិហារក្នុងថ្ងៃបុណ្យណូអែលហើយជាធម្មតាដៃគូរបស់គ្រួសាររាជវង្សមិនត្រូវបានអញ្ជើញទេ លុះត្រាតែពួកគេរៀបការរួច ។ ហេតុនេះហើយ Kate Middleton បានចូលរួមជាលើកដំបូងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរៀបការជាមួយព្រះអង្គម្ចាស់ William រួច ។ សម្រាប់ Meghan Markle វិញត្រូវបានអញ្ជើញឱ្យចូលរួមបន្ទាប់ពីការភ្ជាប់ពាក្យរបស់នាងជាមួយព្រះអង្គម្ចាស់ Harry ក្នុងខែវិច្ឆិកា ២០១៧ ។

៤. ព្រះអង្គម្ចាស់ William មិនអាចបង្ហាញទស្សនៈនយោបាយជាសាធារណៈទេ

សមាជិកនៃរាជវង្សតម្រូវឲ្យរក្សាអព្យាក្រឹតនយោបាយ ។ ក្នុងនាមជាស្តេចនាពេលអនាគត ព្រះអង្គម្ចាស់ William នឹងត្រូវចងចាំអំពីច្បាប់នេះ ព្រោះជាធម្មតាព្រះមហាក្សត្រមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញមតិនយោបាយ និងបោះឆ្នោតឡើយ ។ ផ្ទុយទៅវិញព្រះអង្គម្ចាស់ Harry ធ្លាប់​រិះគន់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump ថា Donald Trump កំពុង​ជំរុញ​ឧស្សាហកម្ម​ធ្យូងថ្ម​ធំ​នៅ​អា​មេ​រិ​ក ​ធ្វើឲ្យ​ដៃប្រឡាក់ឈាម​​ព្រោះ​ឥទ្ធិពល​ដែល​មាន​មក​លើ​អាកាស​ធាតុ ។

៥. ព្រះអង្គម្ចាស់ Harry បានចូលរួមកិច្ចសម្ភាសន៍ជាច្រើន ខណៈព្រះអង្គម្ចាស់ William ត្រូវរក្សាភាពស្ងៀមស្ងាត់

តាំងពីចាកចេញពីរាជវាំងមកព្រះអង្គម្ចាស់ Harry ធ្លាប់ផ្ដល់កិច្ចសម្ភាសន៍ជាមួយ Oprah Winfrey, James Corden, Tom Bradby, Stephen Colbert, និងMichael Strahan ។ យោងតាមសៀវភៅទើបតែចេញរបស់ទ្រង់បានឲ្យដឹងថា ព្រះអង្គម្ចាស់ Harry ធ្លាប់ចោទប្រកាន់ម្ចាស់ក្សត្រី Camilla ពីការទម្លាយរឿងព្រះអង្គម្ចាស់ William និងរឿងជម្លោះរវាង Meghan ជាមួយ Kate ទៅលើរ៉ូបអ្នកកំដរក្នុងឆ្នាំ ២០១៨ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក

ចុចអាន ៖ ព្រះអង្គម្ចាស់ Harry បង្ហើបថា ធ្លាប់ប្រើថ្នាំផ្លូវចិត្តបន្ទាប់ពីបាត់បង់មាតាជាទីស្រលាញ់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម