ជីវិតកម្សាន្ដ
បែកធ្លាយ តារាសម្តែង Florian Teichtmeister កាន់កាប់រូបភាពអាសអាភាសកុមារ
តារាសម្ដែងតួអធិរាជនៃប្រទេសអូទ្រីស Franz Joseph លោក Florian Teichtmeister វ័យ ៤៣ឆ្នាំ កំពុងប្រឈមមុខនឹងផ្លូវច្បាប់ពីបទកាន់កាប់រូបភាពអាសអាភាសកុមារ ។ ខណៈការកាត់ក្ដីគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ លោកថែមទាំងអាចជាប់គុកយ៉ាងតិចរយៈពេល ២ឆ្នាំទៀតផង ។

តុលាការព្រហ្មទណ្ឌក្រុងវីយែនបានបញ្ជាក់កាលពីថ្ងៃសុក្រថា អាជ្ញាធររកឃើញឯកសារឌីជីថលចំនួន ៥៨,០០០ទិន្នន័យ បង្ហាញពីរូបអាសអាភាសរបស់អនីតិជន ។ ក្នុងឯកសាររបស់លោក Florian មានអនីតិជនខ្លះអាយុត្រឹមតែ ១៤ឆ្នាំ ប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ ឯកសារឌីជីថលទាំងអស់សុទ្ធតែជាឯកសារដែលលោកប្រមូលរក្សាទុកពីគេហទំព័រ Dark Web តាំងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០២១ មកម្ល៉េះ និងត្រូវបែកធ្លាយដោយសារអតីតគូស្នេហ៍របស់លោកប្ដឹងអាជ្ញាធរបន្ទាប់ពីនាងប្រទះឃើញរូបភាពទាំងនោះក្នុងទូរស័ព្ទដៃរបស់លោក Florian ។ ជាក់ស្ដែងឯកសារសរុបមិនត្រឹមតែមានក្នុងទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះទេ គេរកឃើញឯកសារទាំងអស់នៅក្នុងកុំព្យូទ័រ និង USB ផងដែរ ។


ទន្ទឹមនឹងរឿងក្ដៅគគុក រោងមហោស្រព Burg នៅទីក្រុងវីយែននិយាយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយ Florian បន្ទាប់ពីដឹងដំណឹងដ៏អាក្រក់នេះភ្លាមៗ សូម្បីតែអ្នកតំណាងរបស់ IFC Films ដែលជាក្រុមហ៊ុននៅពីក្រោយខ្សែភាពយន្ត Corsage ក៏ប្រាប់ដែរថា “យើងទើបតែដឹងរឿង ហើយភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំង ។ យើងនឹងមិនអនុញ្ញាតឱ្យសកម្មភាពរបស់តួអង្គម្នាក់ប៉ះពាល់សមិទ្ធិផលរបស់តួសម្តែង និងក្រុមការងាររបស់ Corsage ទាំងមូលឡើយ” ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ អ្នកប្រើទូរសព្ទ iPhone កុំចេះតែឱ្យលេខសម្ងាត់គេផ្ដេសផ្ដាស ប្រយ័ត្នបែកធ្លាយរូបភាពអាសអាភាស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ